en     km
en     km

​កិច្ចប្រជុំ​កំពូល​ ACD ​នៅ​ថៃ​ផ្តោត​ការ​យកចិត្តទុកដាក់​ លើស​រស​ស្តម្ភ​ចំនួន​ ៦​ចំនុច​

Share

​សម្តេច​ ហ៊ុន​ សែន​ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​ តុលា​ ឆ្នាំ​២០១៦​នេះ​ ដោយ​បញ្ជាក់​ថា​ សរស​ស្តម្ភ​ទាំង​៦​គឺ​៖​
-​ សន្តិសុខ​ស្បៀងអាហារ​ ទឹក​ និង​សន្តិសុខ​ថាមពល​
-​ កា​រត​ភ្ជាប់​គ្នា​ ទី​០៣​ វិ​ទ្យ​សាស្ត្រ​ បច្ចេកវិទ្យា​ និង​របប​គំហើញ​ថ្មីៗ​
-​ការ​អប់រំ​និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​
-​ វប្បធម៌​ និង​ការ​អភិវឌ្ឍ​ និង​
-​ការ​អភិវឌ្ឍ​ជា​ចី​រកម្ម​។​

រូបសម្ដេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំនៅប្រទេសថៃ
រូបសម្ដេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំនៅប្រទេសថៃ

​សម្ដេច​ហ៊ុន​សែន​បាន​សរសេរ​ថា​ពេល​នេះ​កិច្ចប្រជុំ​កំពូល​កិច្ច​សន្ទនា​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​ Asia​ Cooperation​ Dialogue​ (ACD)​ មាន​សមាជិក​ ៣៤​ ប្រទេស​ ហើយ​សមាជិក​ថ្មី​នេះ​គឺ​ ប្រទេស​នេ​ប៉ា​ល់​ (Nepal)​ និង​ប្រទេស​តួ​គី​ (Turkey)​។​

​សម្ដេច​ថា​នេះ​គឺជា​ទស​វត្ស​អាស៊ី​ ព្រោះ​ជា​ទ្វីប​ដែល​ពោរពេញ​ដោយ​សក្តានុពល​ ដោយ​មាន​ចំនួន​ប្រជា ពលរដ្ឋ​ ជាង​៤​ពាន់​៣៣​លាន​នាក់​ មាន​កំណើនប្រជាជន​ប្រមាណ​ ៦០%​នៃ​ប្រជា​ពល​ រដ្ឋ​សាកលលោក​ និង​មាន​កំណើន​ជាង​ ៣២%​នៃ​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ពិភពលោក​។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ កាលណា​អាស៊ី​រួម​គ្នា​តែ​មួយ​គឺ​ប្រាកដ​ណាស់​ថា​ យើង​សម្បូរ​ទៅ​ដោយ​ថាមពល​ចម្រុះ​ ដែល​ត​ភ្ជាប់​គ្នា​ដោយ​គំនិត​ថ្មីៗ​ ជាទី​បណ្តុំ​នៃ​ហិរញ្ញវត្ថុ​ ថាមពល​ ធនធានមនុស្ស​ សន្តិសុខ​ស្បៀង​  វិស័យ​សុខាភិបាល​ ទេសចរណ៍​ និង​វប្ប​ធ​ម៍​  និង​បច្ចេកវិទ្យា​។​
​សូម​ជំរាប​ថា​ទស្សនៈវិស័យ​របស់​ACD​គឺជា​ សហគមន៍​អាស៊ី​រួម​បញ្ចូល​គ្នា​តែ​មួយ​ គឺ​មិន​ទុក​អោយ​ប្រទេស​ណា​នៅ​ពីក្រោយ​ឡើយ​។​

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​កិច្ចប្រជុំ​បាន​លើក​ផែនការ​ចក្ខុវិស័យ​ដូចនេះ​៖«-​យើង​ត្រូវ​រឹង​មាំ​ទាំងអស់​គ្នា​ តាម​រយៈ​កម្លាំង​ថាមពល​ចម្រុះ​ដ៏​រឹង​មាំ​ សម្រេច​បាន​ទិស​ដៅ​៣​ដើម្បី​បង្កើត​ឯកសារ​ចំនួន​៣​ អំពី​ការ​ប្រជុំ​កិច្ច​សន្ទនា​កំពូល​ ACD​ លើក​ទី​២​គឺ​ ១-​ទស្សនៈវិស័យ​ ACD​ សម្រាប់​សហប្រតិបត្តិការ​អាស៊ី​ នៅ​ឆ្នាំ​ ២០៣០​។​ ២-​សេចក្តី​ប្រកាស​ទីក្រុង​បាងកក​ និង​៣-​សេចក្តី​ប្រកាស​រួម​អំពី​ការ​ជំរុញ​ការ​លូតលាស់​តាម​រយៈ​ដៃគូ​   សហការ​ដើម្បី​កា​រត​ភ្ជាប់​គ្នា​ និង​ផ្តល់​វិភាគទាន​ដើម្បី​សម្រេច​បាន​នូវ​ទិ​ដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​ ២០៣០»​។​

​សូម​ជម្រាប​ថា​ កិច្ចប្រជុំ​កំពូល​កិច្ច​សន្ទនា​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​ACD​ ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក​ រយៈ​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​៩​និង​ទី​១០​ តុលា​ដែល​មាន​វត្តមាន​ប្រមុខរដ្ឋ​ និង​ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​៣៤​ ៕

Share

Image
Image
Image