en     km
en     km

ស្ដ្រី​ សហគ្រិន​វ័យក្មេង​ ចង់​ឲ្យ​ស្ដ្រី​ជា​ច្រើន​ មាន​ជំហរ​ របស់​ខ្លួន​រឹង​មាំ​ក្នុងការជួយកសាង​សង្គម​

Share

​ភ្នំពេញ​៖​ កញ្ញា​ សុខ​ សុភាព​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ HengKea​ Import​ Export​ Co,Ltd​ ជា​ក្រុមហ៊ុន​ ផលិតផល​សម្រេច​ដោយ​ខ្លួនឯង​ នូវ​អាហារ​បំប៉ន​សុខភាព​ ឈ្មោះ​សំបុក​ត្រចៀកកាំ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ ឱ្យ​ វិទ្យុ​ស្ត្រី​ ថា​ កញ្ញា​ បាន​ឈរជើង​ដល់​សព្វថ្ងៃ​គឺ​ពិតជា​លំបាក​ ព្រោះ​ពេល​ដែល​កញ្ញា​ ចាប់ផ្ដើម​ធ្វើ​ជំនួញ​ គឺជា​ពេល​ដែល​លោកឪពុក​ របស់​កញ្ញា​ ទទួលមរណភាព​ ដោយ​មិន​បាន​បន្សល់​ទុក​ នូវ​បណ្ដាំ​ចុង​ក្រោយ​អ្វី​ឡើយ​។​

កញ្ញា​ សុខ​ សុភាព​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ HengKea​ Import​ Export​ Co,Ltd​
កញ្ញា​ សុខ​ សុភាព​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ HengKea​ Import​ Export​ Co,Ltd​

​កញ្ញា​ សុខ​ សុភាព​ និយាយ​ថា​ដំណើរការ​ ក្រុមហ៊ុន​ លក់​ផលិតផល​អាហា​បំប៉ន​ សំបុក​ត្រចៀកកាំ​បាន​ព្យាយាម​ជួយ​ដល់​ស្ដ្រី​ជា​ច្រើន​ក្នុង​ខេត្ដកោះកុង​ឲ្យ​មានការ​ងារ​ធ្វើ​ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​។​

​បន្ថែម​ពី​នេះ​ កញ្ញា​ក៏​បាន​ផ្ញើ​សារ​ដល់​ស្ដ្រី​ទាំងអស់​ត្រូវ​តែ​មាន​ជំហ​រឹង​មាំ​ក្នុង​ការ​ ប្រកប​របរ​អ្វីមួយ​ដោយ​សច្ចភាព​ និង​ឲ្យ​តម្លៃ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​កុំ​ប្រកាន់​និង​រើសអើង​។​

​ជា​បន្ដ​ទៅ​នេះ​សូម​នាង​កញ្ញា​លោក​ លោកស្រី​ស្ដាប់​បទ​សម្ភាសន៍​ រវាង​លោក​ លៀ​ ស៊ី​ណា​ ជាមួយ​កញ្ញា​ សុខ​ សុភាព​ ដែល​ជា​សហគ្រិន​វ័យក្មេង​ជោគជ័យ​ក្នុង​អាវ​ជីវ​កម្ម​ដូច​តទៅ​៖​  


(ពីស្តាំទីពី) កញ្ញា​ សុខ​ សុភាព​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ HengKea​ Import​ Export​ Co,Ltd​
(ពីស្តាំទីពី) កញ្ញា​ សុខ​ សុភាព​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ HengKea​ Import​ Export​ Co,Ltd​

 

 

 

 

ព័ត៍មានបន្ថែមអំពីក្រុមហ៊ុន​ HengKea​ Import​ Export​ Co,Ltd​ សូមចូលទៅ កាន់គេហទំព័រ http://www.hengkeagroup.net

 

Share

ព័ត៌មានទាក់ទង

Image