en     km
en     km

លោក​ អំ​ សំអាត​ ទទូច​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ ចាត់វិធានការ​លើ​កង​សន្តិសុខ​ដែល​ប្រើ​ហិង្សា​លើ​រូប​លោក​

Share

ភ្នំពេញ ៖ ​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃ​ទី​ ១០​ តុលា​នេះ​ លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ បាន​ទទូច​ស្នើ​ដល់​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ចាត់វិធានការ​លើ​កង​សន្តិសុខ​មួយ​ក្រុម​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​លោក​ និង​សកម្មជន​ដីធ្លី​ជា​ច្រើន​នាក់​ទៀត​កាលពី​ព្រឹក​មិ​ញ​នេះ​ ដោយ​លោក​ អំ​ សំអាត​ ហៅ​កង​សន្តិសុខ​ទាំងនោះ​ថា​«​ជា​ជន​ញៀន​នឹង​ការ​វាយដំ​»​។​

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស

​លោក​ អំ​ សំអាត​ សង្កត់​ធ្ង​រថា​ ការ​ប្រើប្រាស់​អំពី​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ​ខ័​ណ្ឌ​មក​លើ​រូប​លោក​ និង​សកម្មជន​ដីធ្លី​នៅ​ថ្ងៃនេះ​ គឺ​ទំនង​មិនមែន​ជា​ការ​បញ្ជា​ពី​រដ្ឋាភិបាល​ ឬ​អភិបាល​ខ័​ណ្ឌ​នោះ​ទេ​ ពោល​គឺ​កង​សនិ្ត​សុខ​មួយ​ក្រុម​ទាំងនេះ​ តែងតែ​ប្រើ​រូបភាព​ហិង្សា​ដោយ​ឥត​ព្រៀង​ទុក​ និង​ធ្វើ​អ្វី​ទៅ​តាម​ភាព​ញៀន​ហិង្សា​របស់​ខ្លួន​លើ​ជន​ទន់ខ្សោយ​។​

​ការ​ទទូច​របស់​លោក​ អំ​ សំអាត​ ទៅ​កាន់​សម្តេច​ ហ៊ុន​ សែន​ ខណៈ​នេះ​ ក៏​ព្រោះ​ក្រុម​សន្តិសុខ​មួយ​ក្រុម​នេះ​ តែងតែ​បង្ក​ហិង្សា​ជា​រឿយៗ​មក​លើ​សកម្មជន​ដីធ្លី​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ឈ្នះ​ឆ្នោត​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាក់មុខ​ និង​អាច​បាត់បង់​ប្រជាប្រិយភាព​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ដែល​ឈាន​ទៅ​កាន់ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត ជាតិ​ឆ្នាំ​២០១៨​។​

រូបភាពលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូរងការវាយដំពីសំណាក់កងសន្តិសុខខ័ណ្ឌដូនពេញ។
រូបភាពលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូរងការវាយដំពីសំណាក់កងសន្តិសុខខ័ណ្ឌដូនពេញ។

​នៅ​ពី​ព្រឹក​ថ្ងៃ​ទី​១០​ តុលា​ នេះ​ក្រុម​សហគមន៍​រង​គ្រោះ​ដីធ្លី​ និង​សកម្មជន​ដីធ្លី​មាន​គ្នា​ប្រមាណ​ ១០០​ នាក់​ បាន​ដើរ​ហែ​ក្បួន​ ដើម្បី​អបអរ​ទិវា​សិទ្ធិ​លំ នៅ​ឋាន​ពិភពលោក​លើក​ទី​ ៣១​ ។​ ខណៈ​ក្បួន​ដង្ហែរ​មក​ដល់​សាលា​វិចិត្រសិល្បៈ​ ក៏​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​ដើរ​ហែរ​ក្បួន​ ជាមួយ​កង​សន្តិសុខ​ខណ្ឌដូនពេញ​ បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួសស្រាល​ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​លី​កាដូ​ លោក​ អំ​ សំអាត​ សកម្មជន​បឹង​កក់​ លោក​ ច័ន្ទ​ ពុទ្ធិ​ស័ក្ក​ និង​បុរស​ម្នាក់​ដែល​អៈ​អាង​ថា​ ជា​អ្នកកាសែត​។​

ប្រជាពលរដ្ឋមកពីសហគមន៍នានាជួបជុំគ្នានៅទីលានប្រជាធបតេយ្យ។រូបភាពWMC
ប្រជាពលរដ្ឋមកពីសហគមន៍នានាជួបជុំគ្នានៅទីលានប្រជាធបតេយ្យ។រូបភាពWMC

​ជា​ការ​គត់​សម្គាល់​ អំពើ​ហិង្សា​នេះ​ កើតឡើង​ស្រប​ពេល​ដំណើរ​បេសកកម្ម​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហ ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ មក​កាន់​ប្រទេស​កម្ពុជា​រយៈពេល​ ១០​ថ្ងៃ​ នៅ​ថ្ងៃនេះ​ ដោយ​ផ្តោត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​។​

​ជុំវិញ​ដំណើរ​បេសកកម្ម​របស់​លោក​ ស្រី​ រ៉ូ​ណា​ ស្មី​ត​ នេះ​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ បញ្ជាក់​ថា​ អង្គការ​លី​ការ​ដូ​អាច​នឹង​រាយការណ៍​ទៅ​លោកស្រី​ រ៉ូ​ណា​ ស្មិត​ អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ ពិសេស​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​លោក​ផ្ទាល់​។​

​យ៉ាងណាមិញ​ លោក​ អំ​ សំអាត​ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​សន្តិសុខ​ខណ្ឌដូនពេញ​ នៅ​សង្កាត់​ជ័យជម្នះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ តុលា​ បន្ទាប់​ពី​ទទួល​រង​ការ​វាយដំ​ពី​សន្តិសុខ​ខណ្ឌដូនពេញ​៕

Share

Image
Image
Image