en     km
en     km

ប្រាក់​បាត​ថៃ​ធ្លាក់​ចុះ​ដោយ​មូលហេតុ​ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​ថៃ​ទន់ខ្សោយ​🔊

Share

​ថៃ​ ៖​ ប្រាក់​បាត​ថៃ​បាន​ធ្លាក់​ចុះ​រយៈពេល​ដ៏​វែង​មួយ​នៅ​ក្នុងឆ្នាំនេះ​ ខណៈ​ក្រុម​វិនិយោគិន​បាន​លក់​ទ្រព្យសកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​ ស្រប​ពេល​ដែល​ព្រះ​បរមរាជវាំង​បាន​និយាយ​ថា​ ស្ថានភាព​ព្រះមហាក្សត្រ​ថៃ​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ (Bhumibol​ Adulyadej)​ មាន​ស ភាព​ចុះ​ទន់ខ្សោយ​។​

 

ប្រាក់បាតថៃ។
ប្រាក់បាតថៃ។

​សំណុំ​ស​ន្ទ​ស្សន៍​នៃ​ភាគហ៊ុន​ថៃ​បាន​ធ្លាក់​ចុះ​ច្រើន​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ ហើយ​ទិន្នផល​មូល​ប​ត្រ​បំណុល​  រយៈ​ ១០​ ឆ្នាំ​បាន​កើនឡើង​ដល់​បី​ស​ប្តា​ហ៍​ បន្ទាប់​ពី​ក្រុម​វេជ្ជបណ្ឌិត​នៃ​ព្រះ​បរមរាជវាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ពួក​គេ​កំពុង​ពិនិត្យ​តាមដាន​យ៉ាង​ដិត​ដល់​ពី​ស្ថានភាព​សុខភាព​ព្រះបាទ​ Bhumibol​ Adulyadej​។​

​ព្រះបាទ​ ភូមិ​បុល​ បច្ចុប្បន្ន​មាន​ព្រះ​ជន្ម​ ៨៨​ ព្រះ​វស្សា​ ព្រះ​អង្គ​គឺជា​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ​យូរ​បំផុត​ក្នុង​ពិភពលោក​ និង​ជា​ក្សត្រ​មួយ​អង្គ​ដែល​ប្រជាជន​ថៃ​ស្រឡាញ់​បំផុត​ ប៉ុន្តែ​ព្រះ​អង្គ​ខាន​បង្ហាញ​ព្រះ​ភក្ត្រ​ជា​សាធារណៈ​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ដោយ​មូលហេតុ​ទទួល​ការ​ព្យាបាល​និង​តាមដាន​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក​។​

លោក​ Christopher​ Wong​ អ្នក​យុទ្ធសាស្ត្រ​ប្តូរ​ប្រាក់​បរទេស​នៅ​ធនាគារ​ Malayan​ Banking​ Bhd​ ក្នុង​ប្រ​ ទេស​សិង្ហ​បុរី​បាន​ថ្លែង​ថា​៖«​ព្រះមហាក្សត្រ​ថៃ​ Bhumibol​ ស្ថិត​នៅ​ក្នុង​សភាព​សុខភាព​មិន​ស្ថិតស្ថេរ​មួយ​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ពី​ព្រះ​បរមរាជវាំង​»​។​ «​ព្រះរាជ​សុខភាព​ទន់ខ្សោយ​របស់​ទ្រង់​នេះ​អាច​ជា​ការ​ដាក់បន្ទុក​លើ​ទំនុកចិត្ត​របស់​វិនិយោគិន​»​។​

ប្រាក់បាតថៃ។
ប្រាក់បាតថៃ។

ប្រាក់​បាត​បាន​ធ្លាក់​ចុះ​ ០,៤​ ភាគរយ​បើ​ធៀប​និង​ប្រាក់​ដុល្លារ​អា​មេ​រិ​កលើ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​បាងកក​ គឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០​តុលាការ​នេះ​ នេះ​បើ​យោង​តាម​តម្លៃ​ចងក្រង​ដោយ​ Bloomberg​ ។​

តាម​ប្រភព​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channal​ News​ Asia​ បានឱ្យ​ដឹង​ថា​ មន្ត្រី​ព្រះ​បរមរាជវាំង​បាន​គ្រប់គ្រង​យ៉ាង​តឹង​រឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ ហើយ​បរម​រាជ​រាំង​តែងតែ​និយាយ​ថា​ ពិបាក​ក្នុង​ការ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​ជា​រួម​របស់​ព្រះ​អង្គ​ណាស់​។​ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បរមរាជវាំង​ចាប់ផ្តើម​ប្រកាស​ពី​កា​រវិ​វត្ត​នៃ​បញ្ហា​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​កាន់តែ​ច្រើន​និង​ជា​ទៀងទាត់​។​

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ព្រះ​អង្គ​ទទួល​ការ​ព្យាបាល​លើ​ព្រះ​រោគ​ដូច​ជា​ ការ​ឆ្លង​មេរោគ​បាក់តេរី​ ពិបាក​ដកដង្ហើម​ បញ្ហា​បេះដូង​ និង​ ទឹក​ដក​ក្នុង​ខួរក្បាល​។​

សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​បំផុត​ ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​រាជវង្ស​ព្រះ​អង្គ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​បានឱ្យ​ដឹង​ថា​ ព្រះ​អង្គ​ត្រូវ​ដកដង្ហើម​តាម​បំបង់​អុក​ស៊ី​សែន​ដែល​ត្រូវ​ដាក់​ជាប់​ព្រះ​កាយ​ បន្ទាប់​ពី​សម្ពាធ​ឈាម​របស់​ទ្រង់​ចុះ​ខ្សោយ​។​ ព្រះមហាក្សត្រ​នៅ​ពេល​នេះ​ ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ ដែល​រួម​មានការ​លាង​ឈាម​ និង​ ការ​ផ្លាស់​ប្តូរ​សារធាតុ​រាវ​ចេញពី​បំពង់​បង្ហូរទឹក​ចេញ​ឆ្អឹងខ្នង​របស់​ទ្រង់​ផង​ដែរ​។​

សេចក្តីថ្លែងការណ៍​ពី​បរមរាជវាំង​បានឱ្យ​ដឹង​ថា​៖«​ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​រោគ​សញ្ញា​របស់​ទ្រង់​ និង​កំពុង​ផ្តល់​ការ​ព្យាបាល​ដោយ​ប្រុង​ប្រយ័ត្ន​ ព្រោះ​មាន​រោគ​សញ្ញា​ជា​រួម​នៃ​ជំងឺ​របស់​ទ្រង់​គឺ​នៅ​តែ​មិន​មាន​ភាព​ស្ថិរភាព​នោះ​ទេ​»​។​

គួរ​កត់​សម្គាល់ថា​ នៅ​ក្នុង​ប្រទេស​ថៃ​ មានច្បាប់​ការពារ​កេរ្តិ៍ឈ្មោះ​រាជវង្ស​យ៉ាង​ឃោរឃៅ​បំផុត​ក្នុង​ពិភពលោក​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ចាប់​ជន​ណា​ដែល​ហ៊ាន​រិះគន់​ខ្សែ​រាជវង្ស​ និង​របប​រាជា​និយម​ថៃ​ឱ្យ​ជាប់​ពន្ធនាគារ​៕
​ប្រភព​៖CNA

Share

Image
Image
Image