en     km
en     km

​ក្នុង​ស​ប្តា​ហ៍​ទី​២​នៃ​ខែតុលា​នេះ​ កម្ពុជា​នឹង​រង​ព្យុះ​ AERA

Share

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ប្រកាស​នៅ​ថ្ងៃ​ទី​ ១០​តុលា​ នេះ​ថា​ កម្ពុជា​នឹង​រង​បាតុភូត​ធម្មជាតិ​ នោះ​ គឺ​ ព្យុះ​ទី​១៩​ ឈ្មោះ​ AERA​ ចុះ​សម្ពាធ​ទាប​ ហើយ​មាន​ឥទ្ធិពល​ខ្លាំង​លើ​សមុទ្រ​ចិន​ខាងត្បូង​ និង​កម្ពុជា​ពេញ​មួ​យស​ប្តា​ហ៍​ទី​២​នៃ​ខែតុលា​។​

rainតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ប្រព័ន្ធ​សម្ពាធ​ទាប​ នេះ​នឹង​រំកិល​ចុះ​មក​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​ និង​កំពុង​មាន​ឥទ្ធិពល​ លើ​ប្រទេស​កម្ពុជា​ នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។​

​សេចក្តីជូនដំណឹង​ដដែល​ ក៏​បាន​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មានការ​ប្រយ័ត្ន​ខ្ពស់​ ក្នុងរ​យៈស​ប្តា​ហ៍​នេះ​ ជា​ពិសេស​ ប្រជាពលរដ្ឋ​រស់នៅ​ តំបន់​ទំនាប​កណ្តាល​ និង​តំបន់​ខ្ពង់រាប​ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​គឺ​ធ្ងន់​ជាង​ពេល​កន្លង​មក​។​

​នៅ​ថ្ងៃ​ទី​ ១០​ តុលា​ឆ្នាំ​២០១៦​នេះ​សម្តេច​ ហ៊ុន​ សែន​ ក៏​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ ក្នុង​តំបន់​ទំនាប​កណ្ដាល​ និង​តំបន់​ខ្ពង់រាប​ មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ជំនន់​ទឹកភ្លៀង​ ដែល​នឹង​អាច​កើត​មាន​ឡើង​ ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ ១៦​ ខែតុលា​ ឆ្នាំ​២០១៦៕​


Share

Image
Image
Image