en     km
en     km

មន្ត្រី​សិទ្ធិ​មនុស្សលោក​ អំ​ សំអាត​ និង​សកម្មជន​ដីធ្លី​ត្រូវ​កង​សន្តិសុខ​វាយ​ឲ្យ​រង​របួស​?

Share

ភ្នំពេញ ៖ ​លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​ការ​ដូ​ និង​សកម្មជន​ដីធ្លី​ត្រូវ​បាន​វាយ​ឲ្យ​រង​របួស​ក្នុង​ពិធី​ហែ​ក្បួន​ ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ នៅ​ថ្ងៃ​ទី​ ១០​ តុលា​ ឆ្នាំ​ ២០១៦​នេះ​។​

ស្តាប់សំឡេង លោក អំ សំអាត ៖

 

លោក អំ សំអាត ខាងឆ្វេង និងសកម្មជនដីធ្លីមួយរូបទៀតនៅខាស្តាំ។រូបភាព៖ពីហ្វេសប៊ុក  ឆេង សុភ័ណ្ឌ
លោក អំ សំអាត ខាងឆ្វេង និងពលរដ្ឋរងគ្រោះដីធ្លីមួយរូបទៀតនៅខាស្តាំ។រូបភាព៖ពីហ្វេសប៊ុក ឆេង សុភ័ណ្ឌ

​លោក​ អំ​ សំអាត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ សន្តិសុខ​ខណ្ឌ​បាន​វាយដំ​រូប​លោក​ជា​ច្រើន​ត្រង់​ផ្ទៃមុខ​ និង​វាយ​ឲ្យ​បែក​មាត់​ហូរ​ឈាម​ផង​ដែរ​ ខណៈ​លោក​ព្យាយាម​ឃាត់​មិន​ឱ្យ​មានការ​ប្រើ​អំ​ហិង្សា​រវាង​អ្នកចូលរួម​ហែ​ក្បួន​ និង​កង​សន្តិសុខ​ ។​

​លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ល្បីឈ្មោះ​មួយ​រូប​នេះ​ បាន​បញ្ជាក់​ថា​ លោក​កំពុង​ពិចារណា​ប្តឹង​សន្តិសុខ​ខណ្ឌ​ថា​ក្នុង​នាម​ជា​បុគ្គល​ ឬ​ ក្នុង​នាម​ជា​ស្ថាប័នរដ្ឋ​។​

​បើ​តាម​លោក​ អំ​ សំអាត​  សកម្មជន​ដីធ្លី​ លោក​ ចាន់​ ពុទ្ធិ​ស័​ក្ត​ ក៏​ត្រូវ​បាន​វាយ​ឲ្យ​រង​របួស​។​

​ហេតុការណ៍​ផ្ទុះ​ហិង្សា​នេះ​ បាន​កើតឡើង​នៅ​ក្បែរ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ រាជធានី​ភ្នំពេញ​ ខណៈ​សកម្មជន​ដីធ្លី​មាន​គ្នា​ប្រមាណ​ ១០០​នាក់​ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​នៅ​ថ្ងៃនេះ​៕

Share

Image
Image
Image