យ៉ាំងហ្គោន ៖ មន្ត្រីនៃប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា យ៉ាងតិចណាស់ប៉ូលិសប្រាំបួននាក់បានស្លាប់ និងបួននាក់ត្រូវរងរបួសកាលពីថ្ងៃអាទិត្យទី០៩ តុលា ម្សិលមិញ ក្នុងការប៉ះទង្គិចគ្នាមួយនៅប៉ុស្តិ៍យាមព្រំដែនតាមបណ្តោយព្រំដែនប្រទេសបង់ក្លាដេស។
មេប៉ូលិសជាតិភូមាលោក Zaw Win បានអះអាងក្នុងសនិ្នសីទកាសែតថា ការវាយប្រហារជាច្រើនលើក ដែលបានកើតឡើងនោះ គឺអាចជាក្រុម ជនជាតិភាគតិច Rohingya នៅពីក្រោយហេតុការណ៍មួយនេះ ដោយសារតែមានភាពតានតឹងរវាងក្រុមអ្នកកាន់សាសនាព្រះពុទ្ធ និងក្រុមជន ជាតិភាគ តិចដែលកាន់សាសនាអ៊ីស្លាមមួយនេះ។
តាមបណ្តាញព័ត៌មាន Channal News Asia បានផ្សាយថា ក្រុមអ្នកវាយប្រហារជាច្រើននាក់ ក៏ត្រូវបានសម្លាប់វិញផងដែរ នៅក្នុងការប្រយុទ្ធត ទល់គ្នានៅក្នុងតំបន់ព្រំដែននៃប្រទេសបង់ក្លាដេសនេះ៕
ប្រភព៖CNA