en     km
en     km

​កម្ពុជា​-​ថៃ​ ពង្រឹង​សហ​ប្រតិបត្តិការ ​ទ្វេភាគី​តាម​រយៈ​ជំនួប​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២

Share

ភ្នំពេញ ៖ សម្ដេច​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ពី​ប្រទេស​ថៃ​ មក​ថា​ សម្ដេច​បាន​ជួប​ទ្វេភាគី​ជាមួយ​សម​ភាគី​ថៃ​នៅ​រសៀល​ថ្ងៃ​ទី​ ៩​ តុលា​នេះ​ ដោយ​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ជា​ច្រើន​សំដៅ​ជំរុញ​ទំនាក់ទំនង​ និង​ កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​។​

សម្តេច ហ៊ុន សែន ជួបជាមួយនាយករដ្ឋថៃនៅប្រទេសថៃ។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ជួបជាមួយនាយករដ្ឋថៃនៅប្រទេសថៃ។រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ Facebook​ របស់​សម្តេច​ ទៀត​ថា​៖«​រសៀល​នេះ​ ខ្ញុំ​មាន​ជំនួប​ទ្វេ​ភា​ភី​ ជាមួយ​ឯកឧត្តម​ ប្រា​យុទ្ធ​ ចន្ទ​អូ​ចា​ នាយក​រដ្ឋមន្ត្រី​ថៃ​។​ ក្នុង​ជំនួប​នេះ​បាន​ផ្ដោត​លើ​បញ្ហា​សហ​ប្រត្តិការ​ទ្វេភាគី​លើ​វិស័យ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​កា​រត​ភ្ជាប់​ផ្លូវដែក​ ផ្លូវគោក​ ការ​បើក​ច្រកព្រំដែន​ បញ្ហា​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ ជា​ពិសេស​ការ​នាំ​កសិផល​ពី​កម្ពុជា​មក​ថៃ​»​។​

​តាម​សេចក្ដីរាយការណ៍​ ពី​ប្រភព​ព័ត៌មាន​មួយ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ ក្រៅពី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្ដមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ សម្តេច​ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នកជំនួញ​ថៃ​ច្រើន​ទៀត​។​

​តែ​យ៉ាងណា​ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា​៖«​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​ និង​វិបុលភាព​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​ពង្រឹង​ និង​ ពង្រីក​បន្ថែម​តាម​រយៈ​នៃ​ការ​សន្ទនា​ប្រកបដោយ​ស្មារតី​សាមគ្គីភាព​ មិត្តភាព​ និង​សហ​ប្រត្តិការ​នេះ​»​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប​ អញ្ជើញ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​ ២​ ហៅ​កាត់​ថា​ ACD៕

Share

Image
Image
Image