en     km
en     km

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ លោក​ អ៊ុំ​ សំ​អាន​ នៅ​ថ្ងៃ​ទី​ ១០​ តុលា​ស្អែក​នេះ

Share

​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សំណុំរឿង​បង្ហោះ​ឯកសារ​ផែនទី​សន្ធិ សញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ នៅ​រសៀល​ ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ស្អែក​នេះ​។

លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ។

​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ សំ​ សុ​គង់​ បាន​ឲ្យ​ដឹង​ថា​ តុលាការក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​កូនក្តី​របស់​លោក​ នៅ​ម៉ោង​ ២​ រសៀល​ ស្អែក​នេះ​ លើ​សំណុំរឿង​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ ដែល​សំណុំរឿង​នេះ​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​បាន​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​ ០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​

​លោក​មេធាវី​ សំ​ សុ​គង់​ សង្ឃឹមថា​ តុលាការ​នឹង​ទម្លាក់​បទ​ចោទ​លើ​កូនក្តី​របស់​លោក​ ដែល​ជាប់​ឃុំ​ជិត​ ៦​ ខែ​មក​ហើយ​ នៅ​ថ្ងៃស្អែក​នេះ​។​

នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​ កញ្ញា​កន្លង​មក​ ជនជាប់ចោទ​លោក​ អ៊ុំ​ សំ​អាន​ និង​សហ​មេធាវី​សម្រេច​ដើរ​ចេញពី​បន្ទាប់​នៃ​សាល​ជំនុំជម្រះ​ ដោយសារ​ពួក​គេ​ចាត់​ទុក​ថា​សវនាការ​នេះ​ ខុស​នីតិវិធី​ច្បាប់​ ពោល​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​ ហើយ​លោក​ អ៊ុំ​ សំ​អាន​ បាន​បដិសេធ​ឆ្លើយ​រាល់​សំនួរ​របស់​ចៅក្រម​ជំនុំជម្រះ​ ដោយសារ​លោក​ទាមទារ​ឲ្យ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​សភា​ដោយ​សំឡេង​ ២​ ភាគ​ ៣​ ជា​មុន​សិន​។​

អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​នៅ​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​ ១០​ មេ​សា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​លោក​ត្រ ឡប់​មក​ពី​សហរដ្ឋអាមេរិក​ ដោយ​តុលាការ​ចោទប្រកាន់​ពី​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ សុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​៕

Share

Image
Image
Image