en     km
en     km

ព្យុះ​វាយប្រហារ​មក​លើ​ប្រទេស​អូស្ត្រាលី​ បណ្តាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​

Share

​មែ​ល​ប៊​ន​ ៖​ នៅ​ថ្ងៃអាទិត្យ​ទី​០៩​ តុលា​នេះ​ មាន​សន្ទុះ​ខ្យល់​យ៉ាង​ខ្លាំងក្លា​ និង​ ព្យុះ​កំពុង​វាយប្រហារ​មក​លើ​រដ្ឋ​ Victoria​ របស់​ប្រទេស​អូស្ត្រាលី​។​ ដើមឈើ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ​ត្រូវ​បាន​ដួល​រលំ​ ហើយ​មនុស្ស​រាប់​ពាន់​កំពុង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

​លំនៅ​ឋាន​ប្រមាណ​ ១៣០០០​ខ្នង​ផ្ទះ​ត្រូវ​ខូច​ខា​ច​ ហើយ​ប្រជាពលរដ្ឋ​ទូ​ទាំង​រដ្ឋ​វ៉ិ​ច​តូ​រី​យ៉ា​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​ ចំណែក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​មែ​ល​ប៊​ន​ ក៏​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។​

រូបភាពព្រលានយន្តហោះម៉ែលប៊ន ដែលត្រូវព្យុះវាយប្រហារ។រូបភាពCNA
រូបភាពព្រលានយន្តហោះម៉ែលប៊ន ដែលត្រូវព្យុះវាយប្រហារ។រូបភាពCNA

ប្រភព៖CNA

Share

ព័ត៌មានទាក់ទង

Image