en     km
en     km

អូស្ត្រាលី​ ៖​ ត្រី​បា​ឡែ​ន​ខ្នង​គម​សម្បុរ​ខ្មៅ​ពីរ​ក្បាលមាន​សុវត្ថិភាព​វិញ​ បន្ទាប់​ពី​ជាប់​កឿង​លើ​ឆ្នេរសមុទ្រ​

Share

អូស្ត្រាលី​ ៖​ ត្រី​បា​ឡែ​ន​ខ្នង​គម​សម្បុរ​ខ្មៅ​មេ​និង​កូន​ពីរ​ក្បាល​ បាន​ជាប់​កឿង​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្នុង​រដ្ឋ​ Queensland​ តែ​យ៉ាង​ក្រុមការងារ​បាន​ជួយ​សង្គ្រោះ​ត្រី​បា​ឡែ​ន​មេ​កូន​នោះ​ ដោយ​សុវត្ថិភាព​ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​០៧​ តុលា​កន្លង​ទៅ​។

ត្រីបាឡែនមេកូនដែលជាប់កឿងនៅឆ្នេរក្នុងប្រទេសអូស្រ្តាលី។រូបភាពCNA
ត្រីបាឡែនមេកូនដែលជាប់កឿងនៅឆ្នេរក្នុងប្រទេសអូស្រ្តាលី។រូបភាពCNA

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ ត្រី​បា​ឡែ​ន​ពីរ​ក្បាល​ដែល​កំពុង​ជួប​គ្រោះភ័យ​នេះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ដែនទឹក​រាក់​នៃ​ឆ្នេរ​ខ្សាច់​សមុទ្រ​ភាគ​ខាងជើង​កោះ​ Stradbroke​ ក្បែរ​ភាគ​ខាងកើត​នៃ​ទីក្រុង​ Brisbane​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ ត្រី​បា​ឡែ​ន​មេ​កូន​ទាំង​ពីរ​ក្បាល​នេះ​ ត្រូវ​បាន​ក្រុមការងារ​រំដោះ​ពី​ការ​ជាប់​កឿង​នោះ​នៅ​ម៉ោង​ ៨​ព្រឹក​  បន្ទាប់​ពី​ត្រី​បា​ឡែ​ន​ទាំង​ពីរ​នោះ​ត្រូវ​ជាប់​គាំង​អស់​រយៈពេល​ ៤០​ នាទី​។​

​ការ​បំ​លាស់​ទី​របស់​ត្រី​បា​ឡែ​ន​ខ្នង​គម​សម្បុរ​ខ្មៅ​ប្រភេទ​នេះ​ គេ​តែង​ប្រទះ​ឃើញ​ជា​ធម្មតា​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​អូ ស្ត្រាលី​ នៅ​ចន្លោះ​ខែមេសា​ និង​ខែវិច្ឆិកា​ជា​រៀង​រាល់​ឆ្នាំ​។​ ត្រី​បា​ឡែ​ន​ប្រភេទ​នេះ​ ជា​រឿយៗ​តែង​មក​បង្កើន​កូន​នៅ​ឆ្នេរសមុទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​រាល់​ឆ្នាំ​ មុន​ពេល​ដែល​វា​ធ្វើ​ដំណើរ​ទៅ​មហាសមុទ្រ​អង់តាក់ទិក​វិញ​។​

នេះ​បើ​យោង​តាម​គេហទំព័រ​បរិស្ថាន​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។​

Share

Image
Image
Image