en     km
en     km

CPP​ ហៅ​ករណី​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​ក្រៅប្រទេស​ថា​ជា​បាតុកម្ម​នយោបាយ​

Share

ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​សៅរ៍​ទី​០៨​តុលា​នេះ​ ដោយ​ ហៅ​ករណី​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​ប្រទេស​អូស្ត្រាលី​ថា​ ជា​បា​តុ​កម្ម​នយោបាយ​។​

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា។


​គណបក្សកាន់អំណាច​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ ម៉ែ​ល​ប៊​ន​ (Melbourne)​ ប្រទេស​អូស្ត្រាលី​ជា​ច្រើន​រយ​នាក់​ បាន​តវ៉ា​ប្រឆាំង​នឹង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាលពី​ខែកក្កដា​  និង​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ និង​សមាជិក​សភា​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​។​

​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ បាតុកម្ម​នេះ​ គឺជា​បាតុកម្ម​នយោបាយ​ ព្រោះ​ដឹកនាំ​ដោយ​ លោក​ ហុង​ លី​ម​ តំណាងរាស្ត្រ​ដើម​កំណើត​ខ្មែរ​ ប្រចាំ​រដ្ឋ​វ៉ិ​ក​តូ​រី​យ៉ា​ (Victoria)​ថា​ ជា​បុគ្គល​នយោបាយ​។​

​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២​ស​ប្ដា​ហ៍​របស់​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​អូស្ត្រាលី​ ធ្វើ​បាតុកម្ម​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​ពិធីជប់លៀង​របស់​លោក​នៅ​ទីនោះ​៕​

Share

ព័ត៌មានទាក់ទង

Image