en     km
en     km

វិទ្យាស្ថាន​បារាំង​ប្រារព្ធ​ទិវា​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​បារាំង​

Share

ភ្នំពេញ៖ ​វិទ្យាស្ថាន​បារាំង​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ តុលា​នេះ​ បាន​ប្រារព្ធ​ទិវា​នៃ​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​បារាំង​ដែល​បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​វិស័យ​អប់រំ​ សុខាភិបាល​ ជាដើម​។​ ក្រៅពី​ជនជាតិ​បារាំង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា​ ក៏​បញ្ជូន​អ្នក​ស្ម័គ្រ​ខ្មែរ​ទៅ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​ប្រទេស​បារាំង​ផង​ដែរ​។​

អ្នកស្ម័គ្រចិត្តជនជាតិបារាំងចូលវេទិកាអ្នកស្ម័គ្រចិត្តជនជាតិបារាំងកាលពីព្រឹកថ្ងៃទី០៨តុលា នៅវិទ្យាស្ថានបារាំង។រូបភាពWMC
អ្នកស្ម័គ្រចិត្តជនជាតិបារាំងចូលទិកាអ្នកស្ម័គ្រចិត្តជនជាតិបារាំងកាលពីព្រឹកថ្ងៃទី០៨តុលា នៅវិទ្យាស្ថានបារាំង។រូបភាពWMC

​នៅ​ក្នុង​ទិវា​នៃ​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​បារាំង​ ឬ​ ភាសា​អង់គ្លេស​ហោ​ថា​ French​ Volunteering​ Day​ គឺ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​ វិចិត្រ​លិ​ស្បៈ​ លោក​ ស្រី​ ភឿ​ង​ ស​កុ​ណា​ និង​ អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។​

​ទិវា​នេះ​ប្រារព្ធ​ឡើង​គឺ​ដើម្បី​លើក​ស្ទួយ​ និង​ជំរុញ​កិច្ចការ​ស្ម័គ្រចិត្ត​នៃ​ជនជាតិ​បារាំង​ រួម​ទាំង​បង្ហាញ​សមិទ្ធផល​ការងារ​របស់​ពួក​គេ​។​ ជន​បារាំង​ជា​ច្រើន​រយ​នាក់​ បាន​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ទេស​ចរណ៍​ វប្បធម៌​ បរិស្ថាន​ កសិកម្ម​ អប់រំ​ និង​ សុខាភិបាល​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​កញ្ញា​ សាន់​ សា​រឿ​ន​ អ្នកសិល្បៈ​សម្តែង​សៀ​ក​ នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ បាន​ថ្លែង​ជា​ភាសា​បារាំង​ពី​បទ​ពិសោធន៍​នៃ​ការងារ​ស្ម័គ្រ​នៅ​ប្រទេស​បារាំង​ ក្នុង​រយៈពេល​ ៦​ខែ​ ថា​ ការងារ​ស្ម័គ្រចិត្ដ​ បាន​ជួយ​ឲ្យ​កញ្ញា​មាន​ទំនាក់ទំនង​ល្អជា​មួយ​យុវជន​ដែល​មាន​ជាតិ​សាសន៍​ផ្សេងៗ​។​

យុវតីជនជាតិបារាំងឡើងបង្ហាញពីបទពិសោធន៍ការងារស្ម័គ្រចិត្តនៅកម្ពុជា។រូបភាពWMC
យុវតីជនជាតិបារាំងឡើងបង្ហាញពីបទពិសោធន៍ការងារស្ម័គ្រចិត្តនៅកម្ពុជា។រូបភាពWMC

​ចំណែក​យុវតី​ជនជាតិ​បារាំង​ម្នាក់​ បាន​ប្រាប់​អំពី​បទ​ពិសោធ​នៃ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា​ កញ្ញា​បាន​បង្ហាញ​ដល់​យុវជន​ យុវតី​កម្ពុជា​ អំពី​វិធី​សង្គ្រោះ​បឋម​នៃ​អ្នកជំងឺ​គាំ​បេះដូង​។​ កញ្ញា​ថា​ កិច្ចការ​ស្ម័គ្រចិត្ត​នេះ​ហើយ​ ដែល​បាន​ផ្សារ​ភ្ជាប់​នៃ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​ លោក​ ស្រី​ ភឿ​ង​ សកុ​ណា​ ថ្លែង​ជា​ភាសា​បារាំង​ថា​ ការងារ​ស្ម័គ្រចិត្ត​ គឺ​ ជា​ការងារ​មួយ​ដែល​មនុស្ស​ទូទៅ​ត្រូវធ្វើ​ដោយ​មិន​ទទួល​បាន​កំរៃ​អ្វី​ ប៉ុន្តែ​កិច្ច​ការងារ​នេះ​ បាន​បង្រៀន​មនុស្ស​ឲ្យ​មានគុណ​ធម៌​ក្នុង​ខ្លួន​។​

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ស្រី ភឿង សរុណា ឡើងបង្ហាញពីបទពិសោធ៍ដែលអ្នកស្រីធ្លាប់ទៅធ្វើការងារស្ម័គ្រនៅប្រទេសបារាំង។រូបភាពWMC
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ស្រី ភឿង សកុណា ឡើងបង្ហាញពីបទពិសោធ៍ដែលលោកស្រីធ្លាប់ទៅធ្វើការងារស្ម័គ្រនៅប្រទេសបារាំង។រូបភាពWMC

នៅ​ក្នុង​ទិវា​នៃ​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​បារាំង​ ឬ​ ភាសា​អង់គ្លេស​ហៅ​ថា​ French​ Volunteering​ Day​ តែងតែ​ប្រារ​ព្វ​ឡើង​រៀង​រាល់​ឆ្នាំពោលគឺ​នៅ​ក្នុង​ខែ តុលា​ ។ ការប្រារព្ធទិវានៃអ្នកស្ម័គ្រចិត្ត​ជនជាតិបារាំងក្នុងឆ្នាំ ២០១៦ នេះគឺជាលើកទី ៤ ហើយ​ ដែល​បាន​ប្រារ​ព្វ​ឡើង​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​៕

Share

Image
Image
Image