en     km
en     km

អាជ្ញាធរ​វៀតណាម​រឹបអូស​ភ្លុក​ដំរី​ខុសច្បាប់​ ២​ តោន​នៅ​ក្នុង​កប៉ាល់​ដឹកឈើ​

Share

​ហាណូយ​ ៖​ យ៉ាងតិច​ណាស់​ភ្លុក​ដំរី​ប្រមាណ​ពីរ​តោន​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រឹបអូស​បាន​ពី​ក្នុង​កប៉ាល់​ដឹកឈើ​មួយ​គ្រឿង​ កាលពី​ថ្ងៃ​សុក្រ​ទី​០៧​ តុលា​ ម្សិលមិញ​។​ ភ្លុក​ដំរី​ទាំងនេះ​ បាន​នាំ​ចូល​ពី​ប្រទេស​ ម៉ូ​សំ​ប៊ិក​(Mozambique)​ ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ទ្វីប​អា​ហ្វ្រិ​ច​។​

ភ្លុកដំរីដែលអាជ្ញាធរវៀតណាមរឹបអូសបាន។រូបភាពAFP
ភ្លុកដំរីដែលអាជ្ញាធរវៀតណាមរឹបអូសបាន។រូបភាពAFP

​អាជ្ញាធរ​គយ​និយាយ​ថា​ ការ​រឹបអូស​ភ្លុក​ដំរី​ខុសច្បាប់​ទាំងនេះ​ គឺជា​ការ​បង្ក្រាប​ការ​ចរាចរ​ជួញដូរ​ខុសច្បាប់​លើក​ទី​ ២​ ហើយ​ បន្ទាប់​ពី​អាជ្ញាធរ​ទើបតែ​ចាប់​បានការ​ជួញដូរ​ភ្លុក​ដំរី​ខុសច្បាប់​កាលពី​ស​ប្តា​ហ៍​មុន​។​

​ទោះបីជា​ពាណិជ្ជកម្ម​ភ្លុក​ដំរី​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​វៀតណាម​យ៉ាងណា​ក្តី​ ក៏​ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​ជាទី​ផ្សារ​សំខាន់​មួយ​សម្រាប់​ផលិតផល​ភ្លុក​ដំរី​ ហើយ​ភ្លុក​ដំរី​គឺជា​វត្ថុ​ដែល​មាន​តំលៃ​ដែល​ប្រជាជន​តែង​ត្រូវការ​វា​ក្នុង​គោលបំណង​តុបតែង​ផ្ទះ​ និង​ធ្វើ​ជា​ឱសថ​។​

ក្រុម​មន្ត្រី​ប៉ូលិស​និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​ភ្លុក​ដំរី​ដំបូង​ប្រមាណ​ ៥០០​ គីឡូក្រាម​ នៅ​ក្នុង​កេស​ឈើ​ដែល​នាំ​មក​ពី​ប្រទេស​ ម៉ូ​សំ​ប៊ិក​(Mozambique)​ នៅ​កំពង់​ផែ​ទីក្រុង​ ហូ​ជី​មិ​ញ​ ប៉ុន្តែ​ក្រោយមក​តួលេខ​នេះ​បាន​កើនឡើង​ បន្ទាប់​ពី​ការ​ស្វែងរក​ឃើញ​ភ្លុក​ដំរី​បន្ថែម​ទៀត​។​

ករណី​ថ្មី​បំផុត​គឺ​នៅ​សបា្ត​ហ៍​មុន​នេះ​ មន្ត្រី​ប៉ូលិស​បាន​រក​ឃើញ​ភ្លុក​ដំរី​ ៣០០​ គីឡូក្រាម​ក្នុង​ស​ប្តា​ហ៍​ នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ហាណូយ​៕

​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image