en     km
en     km

លោក​ អូ​បា​ម៉ា​ ប្រកាស​លុប​ចោល​ទណ្ឌកម្ម​របស់​អា​មេ​រិ​កលើ​ប្រទេស​ មី​យ៉ា​ន់​ម៉ា​

Share

​វ៉ា​ស៊ី​ន​តោន​ ៖​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ទី​០៧​ តុលា​ ម្សិលមិញ​ថា​ លោក​សម្រេច​ដក​ទណ្ឌកម្ម​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ដោយ​បំណង​ចង់​សង្គ្រោះ​ប្រទេស​ភូមា​ឡើង​វិញ​ ព្រោះ​ពី​មុន​មក​អា​មេ​រិ​ក​ចាត់​ទុក​ថា​ គោលនយោបាយ​របស់​អតីត​រដ្ឋាភិបាល យោធា​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ រូបភាព៖Reuters
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ រូបភាព៖Reuters

​លោក​ អូ​បា​ម៉ា​បាន​ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ទៅ​មេដឹកនាំ​សភា​ដោយ​សម្រេចចិត្ត​ថា​៖«​ខ្ញុំ​បាន​កំណត់​ថា​ ស្ថានភាព​មួយ​ដែល​បណ្ដាល​ឱ្យ​មាន ការ​សង្គ្រោះ​ជាតិ​ភូមា​បន្ទាន់​។​  មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា​ (​មី​យ៉ា​ន់​ម៉ា​)​ ដែល​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ រួម​ទាំង​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិ​ សាស្ត្រ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២១០៥​កន្លង​ទៅ​ »​ ។​

​គួរ​កត់​សម្គាល់ថា​ រដ្ឋាភិបាល​ថ្មី​ភូមា​ និង​សភា​ជាប់​ឆ្នោត​បាន​សម្រេច​លុប​ចោល​ច្បាប់អាជ្ញាសឹក​ ឬ​គេ​ហៅ​ថា​ច្បាប់​រឹត​បន្តឹង​លំហ​សេរីភាព​របស់​ប្រ ជាជន​ ដែល​វិធាន​នេះ​ អតីត​របប​យោធា​បាន​ដាក់ចុះ​ដើម្បី​បំបិទ​សំឡេង​ក្រុមប្រឆាំង​។​ ច្បាប់​របស់​ពួក​យោធា​ ផ្ដល់​អំណាច​ឱ្យ​មានការ​ឃុំខ្លួន​មនុ ស្ស​ដោយ​មិន​ចាំបាច់​ធ្វើការ​ជំនុំ​ជម្រះក្ដី​។​

ប្រភព៖CNA

Share

ព័ត៌មានទាក់ទង

Image