en     km
en     km

ក្រសួងការបរទេស​ ជួយ​ពលករ​ខ្មែរ​ រង​ទុក្ខ​បុក​ម្នេញ​ ឱ្យ​ត្រឡប់​មក​វិញ​បាន​ ៥៧៨​នាក់​

Share

ភ្នំពេញ៖ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ សហការ​ ជាមួយ​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​កម្ពុជា​ នៅ​ក្រៅប្រទេស​បាន​ជួយ​ពលករ​ខ្មែរ​ ដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​រង​ទុក្ខ​បុក​ម្នេញ​ បាន​ចំនួន​ ៥៧៨​នាក់​ដោយ​ឱ្យ​ពួក​គេ​បាន​ត្រឡប់​មក​ កម្ពុជា​វិញ​។​

រូបតំណាង ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ
រូបតំណាង ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួងការបរទេស​ ដែល​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​ ពលករ​ខ្មែរ​ទាំងនេះ​ ត្រូវ​បាន​សង្គ្រោះ​ ក្នុង​រយៈពេល​៩​ខែ​កន្លង​មកនេះ​។​

​តាម​ប្រភព​ដដែល​នេះ​ ពលករ​ខ្មែរ​ទាំងនោះ​មក​ពី​ប្រ​ទេ​វៀតណាម​ ១៧៤​នាក់​ ម៉ា​ឡេ​ស៊ី​១៥០​នាក់​ ថៃ​ ១៣៣​នាក់​ ឥណ្ឌូ​នេ​ស៊ី​ ៥៧​នាក់​ ចិន​៤៧​នាក់​ ជប៉ុន​ ៩​នាក់​ សិង្ហ​បុរី​ ៣​នាក់​ រុ​ស្សី​ ២​នាក់​ ឡាវ​ ១​នាក់​អា​រ៉ាប់​ប៊ី​សា​អូឌីត​ ១​នាក់​អូស្ត្រាលី​ម្នាក់​។​

​បើ​តាម​សេចក្ដី​ប្រកាស​នេះ​ ក្រសួងការបរទេស​បាន​ជួយ​ សម្រួល​ក្នុង​ការ​បញ្ជូន​ពលករ​ ពល​ការិនី​កម្ពុជា​បាន​ចំនួន​ ៦៩៦៥​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​០៥​កញ្ញា​ ២០១៦​បាន​ទៅ​ធ្វើការ​នៅ​សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​ខាងត្បូង​។​

​ពលករ​ខ្មែរ​ចាក​ចេញពី​ប្រទេស​របស់​ខ្លួន​ ទៅ​ធ្វើការ​នៅ​ប្រទេស​ដទៃ​ មាន​ដូច​ជា​ ថៃ​ ម៉ា​ឡេ​ស៊ី​ កូរ៉េ​ខាងត្បូង​ ឥណ្ឌូ​នេ​ស៊ី​ ជប៉ុន​ វៀតណាម​ ចិន​ តៃវ៉ាន់​ និង​ប្រទេស​ អា​រ៉ាប់​ប៊ី​សាវ​អូឌីត​ មាន​ជិត​១​លាន​នាក់​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង