ភ្នំពេញ៖ ពួកមន្ដ្រីហៃទី បាននិយាយថា ព្យុះ Hurricane Matthew ដែលបានបក់បោកចេញពីប្រទេស គុយបា ហើយបានវាយបក់លើប្រទេសហៃទី បានបណ្ដាលឱ្យ មនុស្សស្លាប់២៨៣នាក់។
តាមសេចក្ដីរាយការណ៍ ព័ត៌មានរបស់ BBC គេបានរកឃើញ មនុស្សស្លាប់ ១រយនាក់ កាលពីថ្ងៃម្សិលមិញ ខណៈលំនៅដ្ឋាន ៣០ពាន់ខ្នងត្រូវបានបំផ្លាញ។
សេចក្ដីរាយការណ៍ បានបញ្ជាក់ទៀតថា កុមារ ៦លាននាក់នៃប្រទេសហៃទី ក្លាយជាផ្នែកមួយនៃការរងគ្រោះជាងគេ។
ត្រូវរាយការណ៍បានមកថា ព្យុះនេះ មានល្បឿនជាង២៣០គីឡូមែត្រ ក្នុង ១ម៉ោង ហើយពេលនេះវាកំពុងឆ្ពោះទៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក៕ប្រភពៈBBC
Post Views: 332