en     km
en     km

ទីភ្នាក់ងារ​ Unicef​ ៖​ ក្មេង​ស្រី​ជួយ​កិច្ចការ​ផ្ទះ​ រហូត​ដល់​ជិត​ ៥០​ភាគរយ​ បើ​ធៀប​នឹង​ក្មេង​ប្រុស​

Share

ទីភ្នាក់ងារ​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ ក្មេង​ស្រី​អាយុ​ពី​៥​ឆ្នាំ​ ទៅ​៩​ឆ្នាំ​បាន​ជួយ​ការងារ​របស់​ឪពុក​ម្ដាយ​រហូត​ដល់​ទៅ​៥០​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ក្មេង​ប្រុស​។​

រូបតំណាង ក្មេងស្រី។ ប្រភព BBC
រូបតំណាង ក្មេងស្រី ប្រភព BBC

របាយការណ៍​ស្ទង់​មតិ​របស់​អង្គការ​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​ ទី​០៧​ ខែតុលា​ ២០១៦​នេះ​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​ក្មេង​ស្រី​៣​នាក់​ មាន​២​នាក់​បាន​ជួយ​កិច្ច​ការងារ​ឪពុក​ម្ដាយ​ របស់​ពួក​គេ​ ដោយ​ជា​អ្នក​ទទួលខុសត្រូវ​កិច្ចការ​ផ្ទះ​ ដូច​ជា​ ការ​ចម្អិន​អាហារ​ ការ​រក​អុស​ ដងទឹក​ និង​ការ​បោសសំអាត​ផ្ទះសម្បែង​។​

​របាយការណ៍​នេះ​ បញ្ជាក់​បន្ថែម​ទៀត​ថា​ ក្នុង​ចំណោម​ក្មេង​ស្រី​ទាំងនោះ​ គឺ​ ៣០​ភាគរយ​មានការ​ងារ​ធ្ងន់ធ្ងរ​ធ្វើ​ប្រចាំ​គ្រួសារ​របស់​ពួក​គេ​ ហើយ​បើ​ក្មេង​ស្រី​មាន​អាយុ​ ១០​ ទៅ​ ១៤​ឆ្នាំ​ គឺ​ មាន​រហូត​ដល់​ជាង​៥០​ភាគរយ​ បាន​ជួយ​ការងារ​ឱ​ពុក​ម្ដាយ​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ របាយការណ៍​ របស់​អង្គការ​កុមារ​ពិភពលោក​ បាន​បង្ហាញ​ថា​ ក្មេង​ស្រី​តែងតែ​រង​អំពើ​ហិង្សា​ ក្នុង​គ្រួសារ​ ដែល​បង្ខំ​ឱ្យ​ក្មេង​ស្រី​ទាំងនោះ​រៀប​ការ​ មិន​បាន​ទៅ​សាលារៀន​ ៕​ប្រភព​ BBC

Share

ព័ត៌មានទាក់ទង

Image