en     km
en     km

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​កម្ពុជា​ ជា​រដ្ឋ​អនុវត្ត​ប្រ​ជា​ធិ​ប​តេ​យ្យ​សេរី​ពហុបក្ស​ឱ្យ​បាន​ម៉ត់ចត់

Share

ភ្នំពេញ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះបាទ​នរោត្តម​សីហ​មុនី​ អំពាវនាវ​ឱ្យ​កម្ពុជា​ ជា​រដ្ឋ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។​ព្រះរាជ​សា​របស់​ព្រះ​អង្គ​ដូចនេះ​ ត្រូវ​បាន​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​អាន​នៅ​ចំពោះ​វត្តមាន​ អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​វត្តមាន​ដែរ​។​

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី

ព្រះ​អង្គ​បាន​ផ្ញើ​ព្រះរាជ​សារ​ ទៅ​កាន់​សភា​កម្ពុជា​ នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ឱកាស​បើក​ បវេសនកាល​នៃ​ សម័យប្រជុំ​សភា​ លើក​ទី​៧​នីតិកាល​ទី​ ៥​នៅ​ថ្ងៃ​ទី​ ០៧​ខែតុលា​ ឆ្នាំ​២០១៦​។​

​ព្រះរាជ​សារ​មាន​ខ្លឹមសារ​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​សភា​ ដ៏​ឧត្តុង្គឧត្តម​ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ទូ​ទាំង​ប្រទេស​ នឹង​ខិតខំ​ដោះស្រាយ​កិច្ចការ​ចំពោះ​មុខ​ ដើម្បី​សម្រេច​ទិស​ដៅ​ជា​ជំ​ហ៊ានៗ​ ធានា​បាន​នូវ​សង្គម​កម្ពុជា​ប្រកបដោយ​សុខដុមរមនា​ មាន​ស្ថេ​រ​ភាព​នយោបាយ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម​។​ ជាមួយ​គ្នា​នេះ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​ និង​ សម​ធ​ម៍​ ត្រូវ​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ប្រជា​ជ​ធិ​ប​តេ​យ្យ​សេរី​ពហុបក្ស​ និង​ ការ​គោរព​សិទ្ធ​មនុស្ស​»​។​

​ទោះជា​យ៉ាងណា​ព្រះ​អង្គ​ ក៏​បាន​សរសើរ​ ពី​ការ​ខិតខំ​ប្រឹងប្រែង​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​

​ក្នុង​ឱកាស​បើក​ បវេសនកាល​ នៃ​រដ្ឋសភា​នៅ​ថ្ងៃនេះ​ គេ​ពុំ​ឃើញ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ប្រជុំ​សភា​នោះ​ទេ​ គឺ​មាន​តែ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​ចំនួន​៦៧​រូប​ប៉ុណ្ណោះ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ចូលរួម​ប្រជុំ​សភា​នេះ​ដែរ​ ហើយ​នៅ​ពេល​នេះ​សម្ដេច​ ហេង​ សំ​រិ​ន​ បាន​អាន​ព្រះ​សារលិខិត​របស់​ព្រះមហាក្សត្រ​ ដែល​រាជ​សារ​នោះ​បាន​ថ្លែង​បើក​អំពី​កិច្ចប្រជុំ​ពេញអង្គ​ នីតិកាល​ទី​៥​ បន្ទាប់​ពី​សភា​ វិស្សមកាល​ រយៈពេល​៣​ខែ​កន្លង​មក​៕

Share

Image
Image
Image