en     km
en     km

អគ្គលេខាធិការ​ថ្មី​ UN​ សន្យា​ជួយ​ ជន​រង​គ្រោះ​ដោយសារ​ការ​ រំលោភ​សិ​ទិ្ធ​មនុស្ស​

Share

លោក​ Antonio​ Guterres​ អគ្គលេខាធិការ​ថ្មី​ អង្គការសហប្រជាជាតិ​ ដែល​ទើបបាន​ទទួល​ការ​យល់ព្រម​ពី​គណៈកម្មាធិការ​ មហាសន្និបាត​ បាន​សន្យា​ថា​ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ យ៉ាង​ខ្លាំង​ ដើម្បី​ជួយ​ ជន​រង​គ្រោះ​ដោយសារ​អយុត្តិធម៌​ ការ​រំលោភសិទ្ធិ​មនុស្ស​។​

(ពីឆ្វេង) លោក បាន គីមូន  និង លោក Antonio Guterres អគ្គលេខាធិការថ្មី អង្គការសហប្រជាជាតិ
(ពីឆ្វេង) លោក បាន គីមូន និង លោក Antonio Guterres អគ្គលេខាធិការថ្មី អង្គការសហប្រជាជាតិ

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ អតីត​នាយក​រដ្ឋមន្ត្រី​ ប្រទេស​ ព័រ​ទុ​យ​ហ្គា​ល​ អាយុ​៦៧​ ឆ្នាំ​ បាន​ បន្ត​ថា​ ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ផ្សេងៗ​ ជន​រង​គ្រោះ​ដោយសារ​ អំពើ​ភេរវកម្ម​ និង​ ភាព​ក្រីក្រ​ គឺជា​របៀបវារៈ​ដ៏​សំខាន់​ របស់​លោក​ ក្នុង​ឋានៈ​ជា​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​។​

​តាម​ប្រភព​ដដែល​ លោក​ Antonio​ Guterres​ នឹង​ ត្រូវ​បាន​ មហាសន្និបាត​ពេញអង្គ​ បោះ​ឆ្នោត​ អនុម័ត​ ឱ្យ​កាន់​តំណែង​នេះ​ នៅ​ស​ប្ដា​ហ៍​ក្រោយ​។​

​លោក​ Antonio​ Guterres​ នឹង​ ត្រូវ​ចូល​កាន់​តំណែង​ នៅ​ដើមឆ្នាំ​ ២០១៧​ ជំនួស​ លោក​ បាន​ គី​មូ​ន​ ដែល​បាន​ចាក​ចេញពី​តំណែង​ បន្ទាប់​ពី​លោក​ កាន់​តំណែង​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ បាន​10​ឆ្នាំ​ ដែល​មាន​ស្មើនឹង​២​អាណត្តិ​។​

​លោក​ បាន​ គី​មូ​ន​ បាន​សរសើរ​ អគ្គលេខាធិការ​ថ្មី​ របស់​លោក​ដោយ​ លោក​បាន​ហៅ​លោក​Guterres​ ថា​ជា​«​ជម្រើស​ល្អ​ពិសេស​»​ ។

​លោក​បាន​ គី​មូ​ន​៖«​បទ​ពិសោធន៍​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ព័រ​ទុ​យ​ហ្គា​ល​រូប​នេះ​ គឺ​ស័ក្តិសម​ ជា​អ្នក​ទទួល​ភារកិច្ច​ពិភពលោក​ ហើយ​ជា​អ្នកមាន​ចំនេះដឹង​ទូលំទូលាយ​ សម​ស្រប​នឹង​ការ​ដឹកនាំ​ អង្គការសហប្រជាជាតិ​ ក្នុង​សម័យ​ការ​ដ៏​ស្រួច​ស្រាវ​នេះ​»​។​

​តាម​ BBC​ បេក្ខជន​ ដែល​ហៀបនឹង​ឈ្នះ​ លោក​ Guterres​ គឺ​លោកស្រី​ Irina​ Bokova​ អ្នកនយោបាយ​នៃ​ប្រទេស​ប៊ុល​ហ្គា​រី​ ហើយ​ បច្ចុប្បន្ន​ជា​អគ្គនាយក​អង្គការ​ UNESCO​។

​ការ​ប្រកួតប្រជែង​ តំណែង​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លើក​នេះ​ មាន​បេក្ខជន​ ១៣​រូប​ក្នុង​នោះ​មាន​ស្ត្រី​៧​រូប​។​ អង្គការសហប្រជាជាតិ​ពុំដែល​មាន​ ស្ត្រី​ដឹកនាំ​ម្ដងណា​ទេ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង