en     km
en     km

CNRP​ មិន​ចូល​ប្រជុំ​សភា​

Share

ភ្នំពេញ៖ សមាជិក​សភា​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស​ប្ដា​ហ៍​មុន​បាន​និយាយ​ថា​ខ្លួន​នឹង​ចូល​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ទី​ ៧​តុលា​ នេះ​ តែ​នៅ​ថ្ងៃនេះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ មិន​បាន​ចូល​ប្រជុំ​សភា​នោះ​ទេ​។​

សមាជិកសភា គណបក្សប្រជាជនចំនួន៦៧រូប បានចូលប្រជុំសភានៅព្រឹកនេះ។
សមាជិកសភា គណបក្សប្រជាជនចំនួន៦៧រូប បានចូលប្រជុំសភានៅព្រឹកនេះ។

អ្នករាយការណ៍​ព័ត៌មាន​អោយ​វិទ្យុ​ស្ដ្រី​ បានឱ្យ​ដឹង​ថា​ គេ​ពុំ​ឃើញ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃនេះ​ទេ​ ដោយ​គេ​ឃើញ​មាន​តែ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​ចំនួន​ ៦៧​រូប​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា​គេ​ពុំ​ដឹង​មូលហេតុ​ពិតប្រាកដ​ អំពី​ការ​មិន​ចូល​ប្រជុំ​សភា​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។​

​តាម​សេចក្ដីរាយការណ៍​ដដែល​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​ចូលរួម​ប្រជុំ​សភា​នេះ​ដែរ​ ហើយ​នៅ​ពេល​នេះ​សម្ដេច​ ហេង​ សំ​រិ​ន​ បាន​អាន​ព្រះ​សារលិខិត​របស់​ព្រះមហាក្សត្រ​ ដែល​ រាជ​សារ​នោះ​បាន​ថ្លែង​បើក​អំពី​កិច្ចប្រជុំ​ពេញអង្គ​ មាតិការ​ទី​៥​ បន្ទាប់​ពី​សភា​វិស្សមកាលរយៈពេល​៣​ខែ​កន្លង​មក​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យែ​ម​ បុញ្ញា​ឬ​ទ្ធិ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​កំណត់​មួយ​រយ​ភាគរយ​ ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តែ​ចូល​ប្រជុំ​សភា​នោះ​ទេ​ ហើយ​បើ​ចូល​លុះត្រាតែ​ ស្ថានភាព​នយោបាយ​វិល​មក​រក​ភាពល្អ​ប្រសើរ​វិញ​៕ ​rotsaphea-3-1

Share

Image
Image
Image