en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​ ទោះបី​បក្ស​ប្រឆាំង​ចូល​សភា​ ក៏​មិន​ចំលែកអ្វី​ដែរ​

Share

ភ្នំពេញ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ​ សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ការ​ចូល​សភា​ ឬ​មិន​ចូល​សភា​របស់​បក្ស​ប្រឆាំង​ គ្មាន​អ្វី​ត្រូវ​រាំងស្ទះ​ដំណើរការ​ ការងារ​ ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ហើយ​គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ​គឺ​ ចូល​ក៏​ប៉ុណ្ណឹង​ មិន​ចូល​ក៏​ប៉ុណ្ណឹង​។​ ​ប៉ុន្តែ​គណបក្សប្រឆាំង​លើក​ឡើង​ថា​ ជា​រឿង​ចាំបាច់​ ដែល​គណបក្ស​មាន​អ​សនៈ​ ក្នុង​សភា​ ត្រូវ​ចូលរួម​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ជាតិ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

សម្តេច ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
សម្តេច ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ប្រសាសន៍​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្វើ​ឡើង​ខណៈ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រៀម​នឹង​ចូល​ប្រជុំ​សភា​ ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។​

​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​មានការ​ចូលរួម​ពី​គណបក្ស​ ដែល​មាន​អ​សនៈ​ក្នុង​រដ្ឋសភា​ គឺជា​រឿង​ល្អ​ ដែល​អាច​ជជែក​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​ផ្សេងៗ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ច្បាប់​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គ្រាន់តែ​រឿង​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្សប្រឆាំង​មិន​ចូល​សភា​ គឺ​ឆ្លុះ​បញ្ចាំង​ថា​រដ្ឋសភា​ ជា​សភា​ឯក​បក្ស​ ហើយ​ភាព​ស្របច្បាប់​របស់​រដ្ឋសភា​ ដែល​ត្រូវ​ទទួលស្គាល់​ដោយ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​អន្តរជាតិ​ នៅ​មាន​កម្រិត​ទាប​ផង​ដែរ​។​

​ថ្ងៃ​ទី​ ០៧​ ខែតុលា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ ជា​ថ្ងៃ​ដែល​សភា​បើក​កិច្ចប្រជុំ​ពេញអង្គ​ និង​ជា​ការ​បើក​ បវេសនកាល ​ថ្មី​មួយទៀត​ របស់​រដ្ឋសភា​ នីតិកាល​ទី​៥​។​

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​មិន​ចូល​សភា​ ចាប់តាំងពី​មានការ​វាយប្រហារ​លើ​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ ២​ រូប​ កាលពី​ចុងខែ​តុលា​ឆ្នាំ​២០១៥៕

Share

ព័ត៌មានទាក់ទង

Image