យ៉ាងតិចជាង៧០ប្រទេសដែលបានប្រជុំគ្នានៅទីក្រុងព្រុចហ្សែល សម្រេចថានឹងប្រមូល ប្រាក់ជំនួយអោយបាន ១៥ពាន់២លានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍន៍ប្រទេសអាហ្គានីស្ថាន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ប្រាក់ជំនួយនេះមានរយៈពេលរហូតដល់ឆ្នាំ២០២០។
ប្រធានាធិបតី Ashraf Ghani នៃប្រទេសអាហ្គានីស្ថាន បានថ្លែងក្នុងកិច្ចប្រជុំនេះថា អាហ្គានីស្ថានមានការរីកចម្រើន ផ្នែកសេដ្ឋកិច្ច ពិតមែន តែ បញ្ហាសិទ្ធិមនុស្ស និងអំពើពុករលួយ នៅតែមានរូបភាពអាក្រក់ ដែលចាំបាច់ត្រូវជំនួយ ពីសហគមន៍អន្តរជាតិ។
លោកបញ្ជាក់ថា៖ «អាហ្គានីស្ថាន អាចធ្វើឱ្យមានសន្តិភាព និងធ្វើឱ្យមានសន្តិភាព បានទាល់តែយើង ប្ដេជ្ញាជួយ មានន័យថាយើង កុំបំផ្លាញ គោលនយោបាយ នេះឡើយ»។
ប្រទេសអាហ្គានីស្ថាន បច្ចុប្បន្នស្ថិតក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃ ជាមួយពួកឧទ្ទាមតាលីបង់ ដែលមានរយៈពេល១២ឆ្នាំមកហើយ។
ប្រទេសអាស៊ីកណ្ដាលមួយនេះ ស្ថិតនៅក្រោមការជួយថែរក្សាសន្ដិភាព ដោយអង្គការយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕ ប្រភព BBC