ប្រ៊ូសែល ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី នៅថ្ងៃពុធ ទី៥ តុលានេះ បានទទូចឱ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន យកគំរូតាមស្ដេចត្រាញ់ដែលមានកេរ្តិ៍ឈ្មោះម្នាក់ ដែលគាត់ធ្វើឱ្យមានសន្ដិភាពប្រកបដោយកិត្តិយសជាមួយនឹងរដ្ឋាភិបាលក្រុងកាប៊ុល។
លោក ឃើរី បានថ្លែងក្នុងសន្និសីទកាសែតទៅកាន់ម្ចាស់ជំនួយអន្តរជាតិនៅក្នុងទីក្រុងព្រុចសែលថា៖ «មានផ្លូវមួយអាចឆ្ពោះទៅបញ្ចាប់ជម្លោះប្រកបដោយកិត្តិយស ហើយថែមទាំងមិនបាច់បង្កសង្គ្រាម។ ការប្រយុទ្ធគ្នាគឺមិនអាចបញ្ចប់ជម្លោះក្នុងសមរភូមិបាននោះទេ»។
លោក Kerry បន្តថា៖«កិច្ចព្រមព្រៀងសន្តិភាពមួយដែលបានចុះហត្ថលេខាកាលពីខែមុនដោយលោក Gulbuddin Hekmatyar ជាប្រធានក្រុម Hezb-i-Islami គឺជាតួអង្គសំខាន់ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ១៩៩០ ហើយនេះក៏ជាគំរូសម្រាប់អ្វីដែលយើងអាចយកទៅធ្វើបាន»។
លោក Kerry បានបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពមួយនឹងអាចក្លាយការពិត នៅពេលគោលបំណងនៃការបណ្តេញពួកតាលីបង់ ចេញពីប្រទេសអាហ្វហ្គានីស្ថានសម្រេចបាន។
លោក Kerry ថ្លែងថា៖«ដំណោះស្រាយនយោបាយដោយការចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាវិធីតែមួយគត់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានោះ ដែលធានាឱ្យមានស្ថិរភាពយូរអង្វែង និងសម្រេចបាននូវការដកកងកម្លាំងយោធាពេញលេញដែលជាគោលដៅរបស់ពួកគេ»៕
ប្រភព៖CNA