en     km
en     km

លោក​ កឹ​ម​ សុខា​៖​ ខ្ញុំ​ស្នាក់​នៅ​ CNRP​ ជាង​៤​ខែ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​ វិល​មក​រក​ប្រក្រតី​វិញ​

Share

ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដែល​បាន​សម្ងំ​លាក់ខ្លួន​ នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​ បាន​ថ្លែង​ ថា​រយៈពេល​ជាង​៤​ខែ​  លោក​ស្នាក់​ក្នុង​ស្នាក់​ការ​គណបក្ស​ គឺ​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​នយោបាយ​ ឱ្យ​វិល​ទៅ​ភាព​ប្រក្រតី​ទ្បើ​ង​វិញ​។​

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ចាក់​អង្រែ​លើ​ បន្ទាប់​ពី​លោក​ត្រ​ទ្ប​ប់​មក​ពី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​០៥​តុលា​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​ដូច​ការ​គ្រោងទុក​របស់​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ លោក​ កឹ​ម​ សុខា​ នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចប់​ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ខែតុលា​ នេះ​លោក​ កឹ​ម​ សុខា​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ថែម​ទាំង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ទៅ​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់ៗ​គ្នា​។​<

​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ថា​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ​ គឺ​ត្រូវ​មាន​បរិយាកាស​នយោបាយ​ ស្មើភាព​គ្នា​ ដើម្បី​ឆ្លុះ​ប​ញ្ចំ​ង​អំពី​ឆ​ន្ទះ​ពិតប្រាកដ​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក​ កឹ​ម​ សុខា​ បន្ត​ថា​ ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ នោះ​គឺ​មិនមែន​អាស្រ័យ​នៅ​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ​ គឺ​វា​អាស្រ័យ​ទៅ​លើ​បរិយាកាស​ ទូទៅ​តាំងពី​មុន​ បោះ​ឆ្នោត​ ថ្ងៃ​បោះ​ឆ្នោត​ និង​ក្រោយ​បោះ​ឆ្នោត​។​

​បន្ថែម​ពី​នេះ​ទៀត​នោះ​លោក​ កឹ​ម​ សុខា​ ថា​លោក​ចង់ឱ្យ​មាន​ដំណោះស្រាយ​ ដោយ​សន្តិវិធី​ គឺ​មិន​ចង់ឱ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ទ្បើ​ង​ឡើយ​។​

​លោក​ កឹ​ម​ សុខា​ បញ្ជាក់​ថា​មូលហេតុ​ដែល​លោក​ស្នាក់​នៅ​បក្ស​សង្គ្រោះ​ជាតិ​ រយៈពេល​ជាង​ ៤​ ខែ​មកនេះ​ គឺ​ដើម្បី​តស៊ូ​មតិ​ឱ្យ​ស្ថានភាព​នយោបាយ​ វិល​ត្រ​ទ្ប​ប់​មក​ភាព​ប្រក្រតី​ទ្បើ​ង​វិញ​ ដោយ​លោក​សង្ឃឹមថា​ពី​ថ្ងៃនេះ​តទៅ​ស្ថានភាព​នយោបាយ​ នឹង​មាន​ភាព​ប្រក្រតី​ទ្បើ​ង​វិញ​។​ លោក​ កឹ​ម​ សុខា​៖​ «​ខ្ញុំ​ស្នាក់​នៅ​ទី​នេះ​អស់​រយៈពេល​ជាង​ ៤​ ខែ​មកនេះ​គឺ​ដើម្បី​ធ្វើការ​តស៊ូ​មតិ​ ដើម្បី​ទាមទារ​រក​ ដំណោះស្រាយ​នយោបាយ​ ដើម្បី​វិល​ត្រ​ទ្ប​ប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ ដូច្នេះ​រាល់​ច្រក​ណា​ក៏​ដោយ​ ឱ្យ​តែ​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ វិល​ទៅ​រក​ភាព​ប្រក្រតី​ទ្បើ​ង​វិញ​ ដើម្បី​ឱ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​ យុត្តិធម៌​ ដើម្បី​ឆ្លុះ​ប​ញ្ចំ​ង​ឆ​ន្ទះ​ប្រជាពលរដ្ឋ​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ធ្វើ​ដំណើរ​ ទៅ​កន្លែង​ដោយ​សន្តិវិធី​ ខ្ញុំ​ជឿ​ថា​ពី​ថ្ងៃនេះ​ទៅ​យើង​ សង្ឃឹមថានឹង​អាច​ធ្វើ​ដំណើរ​ទៅ​រក​ភាព​ប្រក្រតី​វិញ​ ហើយ​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះ​ឆ្នោត​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ពិតប្រាកដ​ »​។​

​ចំណែក​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​ស្នាក់​នៅ​ស្នាក់​ការ​ CNRP​ជាង​ ៤​ ខែ​ របស់​លោក​ កឹ​ម​ សុខា​ គឺ​ទី​មួយ​ ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ដឹកនាំ​បក្ស​ ដោយ​មិន​ព្រម​ចាកចេញ​ទៅ​ក្រៅប្រទេស​។​ ទី​ពីរ​ ជា​ការ​ធ្វើ​ពហិកា​មួយ​ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ មើលឃើញ​ពី​សេរីភាព​ នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​រឹតត្បិត​ ហើយ​ក៏​ជា​រូបភាព​មួយ​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ ថា​សេរីភាព​នយោបាយ​ ក៏​ដូច​ជា​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង​រួម​តូច​។​

​លោក​ សូ​ ច​ន្ថា​ បន្ត​ថា​ ជា​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​នៅ​កម្ពុជា​ គឺ​តែងតែ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​កេង​ចំណេញ​នយោបាយ​ទៅ​ដល់​គណបក្ស​រៀងៗ​ខ្លួន​ ប៉ុន្តែ​លោក​ថា​អ្នកនយោបាយ​មិន​ត្រូវ​យក​ល្បែង​នយោបាយ​ ណាមួយ​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ជាតិ​នោះ​ទេ​។​ លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ការ​ដែល​លោក​ កឹ​ម​ សុខា​ សម្រេចចិត្ត​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ព្រឹក​មិ​ញ​នេះ​ អាច​ដោយសារ​តែ​កំ​ដៅ​នយោបាយ​ បាន​ធូ​ស្បោ​យ​ទៅ​វិញ​។​

​លោក​ សូ​ ច​ន្ថា​៖«​គ្រាន់តែ​ចង់​ឃើញ​ថា​យុទ្ធសាស្ត្រ​ ឬ​ក៏​តាក់​ទិច​នយោបាយ​មួយ​ចំនួន​ ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ឬ​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ជាតិខ្មែរ​គួរតែ​អ្នក​ន​យ​បាយ​កុំ​លែង​អី​ប្រសើរ​ជាង​ ហើយ​គួរតែ​អាច​ធ្វើការ​ជាមួយ​គ្នា​ ហើយ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ជូន​ជាតិ​មាតុភូមិ​ ជា​ជាង​បង្កើត​ទៅ​ជា​បញ្ហា​ បង្កើត​ទៅ​ជា​ចលាចល​ នៅ​ក្នុង​ប្រទេស​ដែល​នាំ​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​ ដល់​ប្រទេស​ ខ្ញុំ​មើលទៅ​ការ​ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ របស់​លោក​ កឹ​ម​ សុខា​ នៅ​ពេល​នេះ​ទី​០១​ វា​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​លោក​ កឹ​ម​ សុខា​ ដែល​ហ៊ាន​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បើ​ទោះបីជា​មាន​សាលក្រម​ ហើយ​សាលក្រម​មិន​ទាន់​ជា​ស្ថាពរ​ក្តី​ ទី​០២​ អាច​ដោយសារ​តែ​ស្ថានភាព​នយោបាយ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ មិន​មានកំ​ដៅ​នយោបាយ​»​។​

​ជុំវិញ​ការ​លើក​ទ្បើ​ង​នេះ​របស់​លោក​ កឹ​ម​ សុខា​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​ទេ​ដោយ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​។​

​លោក​ កឹ​ម​សុខា​ អះអាង​ដូចនេះ​ ក៏​គាប់​ជួន​ ស្ថានការណ៍​នយោបាយ​ ថយ​កំ​ដៅ​ បន្ទាប់​ពី​សមាជិក​សភា​ របស់​ CNRP​ សម្រេច​ថា​ចូល​ប្រជុំ​សភា​វិញ​ ហើយ​ស្រប​ពេល​ មានការ​ផ្ដល់​ភ្លើង​ខៀវ​ ពី​បក្ស​កាន់​អំណាច​ថា​ អាច​នឹង​ចរចា​ឡើង​វិញ​ បើ​សមាជិក​សភា​ CNRP​ បោះបង់​ការ​ធ្វើ​ពហិការ​ប្រជុំ​សភា​។​

​តែ​យ៉ាងណា​ក៏​ដោយ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៥​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៨​ សែន​រៀល​ ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ទៅ​តាម​ដីការ​កោះហៅ​របស់​តុលាការ​៕​

Share

Image
Image
Image