en     km
en     km

នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ទៅ​បំភ្លឺ​បន្ថែម​នៅ​តុលាការ​ករណី​មន្ត្រី​អា​ដ​ហុ​ក​ ៤​ រូប​

Share

ភ្នំពេញ៖ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៥​ តុលា​ នេះ​បាន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំរឿង​សូក ប៉ាន់​សាក្សី​ ដែល​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​ រូប​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌​ មាន​តាម​រយៈ​សារ​អេ​ទ្បិ​ច​ត្រូ​និ​ច​តេ​ទ្បេ​ក្រាម​ នៅ​រសៀល​ថ្ងៃ​ទី​ ០៥​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​។​

អ្នកនាងស្រីមុំ។
អ្នកនាងស្រីមុំ។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​មន្ត្រី​អា​ដ​ហុ​ក​ ចំនួន​ ០៤​ រូប​ គឺ​ លោក​ ធា​ម​ ច័ន្ទ​ពិសិដ្ឋ​ បាន​កោះហៅ​នាង​ ខុ​ម​    ចាន់​ តារា​ទី​ ហៅ​ស្រី​មុំ​ ដើម្បី​ស្តាប់​ចម្លើយ​ក្នុង​នាម​ជា​សាក្សី​។​ លោក​ថា​ ការ​ស្តាប់​ចំលើយ​នេះ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​សូកប៉ាន់​សាក្សី​ ដែល​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ០៤​ រូប​។​

​លោក​ លី​ សុ​ផា​ណា​ បញ្ជាក់​ទៀត​ថា​ ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​ការ​ស៊ើបសួរ​លើ​រឿង​ក្តី​នេះ​បន្ត​ទៀត​។​

ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ បាន​ទាញ​ឱ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ និង​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ៤​ រូប​ ព្រមទាំង​មន្ត្រី​ គ​.​ជ​.​ប​ មួយ​រូប​ផង​ដែរ​ ចូល​ក្នុង​សំណុំរឿង​ក្ដី​នៅ​តុលាការ​។​

ករណី​នេះ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៥​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៨​ សែន​រៀល​ ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ទៅ​តាម​កោះហៅ​របស់​តុលាការ​។​ ចំណែក​មន្ត្រី​អា​ដ​ហុ​ក​ចំនួន​ ០៤​ រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន​ គឺ​ពី​បទ​សូក ប៉ាន់​សាក្សី​ រួម​មាន​៖​ អ្នកស្រី​ លឹ​ម​ មុន្នី​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​ វង់​ដា​ និង​លោក​ នី​ សុខា​ ព្រមទាំង​មន្ត្រី​ គ​.​ជ​.​ប​ មួយ​ រូប​គឺ​ លោក​ នី​ ចរិយា​ ដែល​ជាប់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​។​ យ៉ាងណា​ក៏​ដោយ​ករណី​នេះ​ ត្រូវ​បាន​ សហគមន៍​អន្តរជាតិ​ និង​អ្នក​សង្កេតការណ៍​ចាត់ទុកជា​រឿង​នយោបាយ​៕

Share

Image
Image
Image