ទីក្រុងរ៉ូម ៖ ឆ្មាំឆ្នេរសមុទ្រប្រទេសអ៊ីតាលីបានឱ្យដឹងនៅថ្ងៃពុធ ទី០៥ តុលានេះថា ជនភៀសខ្លួនប្រមាណ ៤៦៥៥ នាក់ត្រូវបានរក្សាទុកកាលពីថ្ងៃអង្គារ ហើយសាកសពជនភៀសខ្លួនចំនួន ២៨ បានរកឃើញ ក្នុងបេសកកម្មសង្គ្រោះរបស់ក្រុមសង្គ្រោះនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ។
គ្រាន់តែរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ មានជនភៀសខ្លួនជាង ១ម៉ឺននាក់បានរត់ភៀសខ្លួនតាមទូក។ រយៈពេលដូចគ្នានេះដែរ យ៉ាងតិចណាស់មានមនុស្ស ៥០ នាក់បានស្លាប់ ខណៈព្យាយាមឆ្លងកាត់គ្រោះថ្នាក់ដើម្បីស្វែងរកទីជ្រកកោនថ្មី។
ការកើនឡើងចុងក្រោយនៃជនភៀសខ្លួនថ្មីនេះ បានបណ្តោលឱ្យជនអន្តោរប្រវេសន៍បានកើនឡើង ១៤២ ០០០នាក់ ដែលបានមកដល់ប្រទេសអ៊ីតាលី ចាប់ពីដើមឆ្នាំនេះ និងជនអន្តោរប្រវេសន៍ប្រមាណ ៣១០០ នាក់បានស្លាប់៕
ប្រភព៖CNA