en     km
en     km

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​៖​ ពី​ធី​បុណ្យ​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​តែ​ធ្វើ​នៅ​វត្ត​ចាស់​

Share

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដែល​ជា​គណៈកម្មការ​រៀបចំ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ បាន​ប្រកាស​ជំហរ​ថា​ ព្រះ​អង្គ​នឹង​ប្រារព្ធ​ពិធីបុណ្យ​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ ពី​ថ្ងៃ​ទី​១៤​ដល់​ ទី​១៦​តុលា​នៅ​វត្ត​ចាស់​ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ទោះជា​មានការ​រារាំង​ ពី​អាជ្ញាធរ​ក៏​ដោយ​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​
​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​

ព្រះ​អង្គ​បន្ត​ថា​ ពុំ​មាន​ទីតាំង​ណា​ លើស​ពី​ទីនោះ​ទេ​ ហើយ​ អាជ្ញាធរ​ក៏​មិន​គួរ​ ជំទាស់​ ឬ​រារាំង​ ពិធី​នេះ​ដែរ​។​

​ក្នុង​ពិធីបុណ្យ​នេះ​ មានការ​ដាក់​តាំង​ពិ​ពរ​ណ៌​ រូបថត​ស្ដី​ពី​សកម្មភាព​របស់​លោក​ កាល​​លោក​នៅ​រស់​ ចំនួន​ ១០០​សន្លឹក​និង​រូបសំណាក​លោក​ផង​ដែរ​។​

​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ ពី​បញ្ហា​សង្គម​ ដ៏​ល្បី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ នៅ​កណ្ដាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០​ កក្កដា​។​ ជនសង្ស័យ​ម្នាក់​អះអាង​ថា​ ឈ្មោះ​ ជួប​ សម្លាប់​ ត្រូវ​បាន​ តុលាការ​ឃុំខ្លួន​។​

​ដើម្បី​ជ្រាប​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ជាមួយ​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដូច​ទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image