en     km
en     km

មេដឹកនាំ​ហ្វី​លី​ពី​ន​លោក​ Duterte​ ប្រាប់​លោក​ អូ​បា​ម៉ា​ ឱ្យទៅ​«​ឋាននរក​ទៅ​»​🔊

Share

ហ្វី​លី​ពី​ន​ ៖​ ជា​ថ្មី​ម្តងទៀត​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​បញ្ចេញ​វោហា​ប្រមាថ​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​កថា​ លោក​ អូ​បា​ម៉ា​ «​គួរ​ទៅ​ឋាននរក​ទៅ​»​។​ កាលពី​ពេល​ថ្មីៗ​នេះ​លោក​ Duterte​ ក៏​បាន​ប្រើស​ម្តី​វាយប្រហារ​លោក​ អូ​បា​ម៉ា​ ផង​ដែរ​ ដែល​កាល​ណ្ណោះ​លោក​ Duterte​ ថា​ លោក​ អូ​បា​ម៉ា​ ជា​«​កូនស្រី​ពេស្យា​»​។

 

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte

​មេដឹកនាំ​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ កាលពី​ថ្ងៃ​អង្គារ​ ទី​០៤​ តុលា​ បាន​ប្រើ​ពាក្យ​សម្តី​អកុសល​ទៅ​កាន់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ថា​ លោក​ អូ​បា​ម៉ា​ «​ទៅ​កាន់​ឋាននរក​ទៅ​»​។​ ជាង​នេះ​ទៅ​ទៀត​ លោក​ប្រធានាធិបតី​បាទ​ដៃ​ប្រឡាក់​ឈាម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​រូប​នេះ​ ក៏​បាន​ព្រលយ​សម្ដី​ទៀត​ថា​ បើ​ទោះបី​សហរដ្ឋអាមេរិក​បដិសេធ​មិន​ឱ្យ​លក់​អាវុធ​មួយ​ចំនួន​ទៅ​ហ្វី​លី​ពី​ន​ក្តី​ ក៏​លោក​មិន​ខ្វល់​នោះ​ទេ​ ព្រោះ​នៅ​មាន​ប្រទេស​រុ​ស្ស៊ី​ និង​ ចិន​ មាន​អាវុធ​សម្រាប់​ផ្គត់ផ្គង់​មហិច្ឆតា​របស់​លោក​។​

សម្ដី​វាយប្រហារ​ថ្មី​បំផុត​មួយទៀត​របស់​លោក​ Duterte​ នេះ​ លោក​បាន​ថ្លែង​ថា​ លោក​ហាក់​បាត់បង់​សេចក្តី​គោរព​ចំពោះ​សហរដ្ឋអាមេរិក​ ដែល​ប្រមាថមើលងាយ​លោក​ និង​ព្រួយបារម្ភ​ក្នុង​សង្គ្រាម​បង្ហូរឈាម​របស់​លោក​លើ​បញ្ហា​ថ្នាំ​ញៀន​ ដោយ​ក្រុម​អ្នក​រិះគន់​បាន​ហៅ​លោក​ថា​ជា​ «​មនុស្ស​ល្ងីល្ងើ​»​។​ តែ​យ៉ាងណា​ក្តី​លោក​ Duterte​ ថា​ គ្មាន​នរណា​អាច​បញ្ឈប់​លោក​ពី​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ៣៤០០​ នាក់​ ដោយ​គ្រាន់តែ​រយៈពេល​បី​ខែ​ បាន​នោះ​ទេ​។​

​ថ្លែង​សុន្ទរកថា​ពី​ទីក្រុង​ម៉ានីល​ លោក​ Duterte​ បាន​ប្រើ​សម្ដី​ប្រមាថ​ផង​ ដោយ​និយាយ​ថា​ ទោះ​សហរដ្ឋអាមេរិក​មិន​ចង់​លក់​មី​ស៊ី​ល​ និង​ អាវុធ​ទៀតៗ​ដល់​ហ្វី​លី​ពី​ន​យ៉ាងណា​ចុះ​ ក៏​ប៉ុន្តែ​ប្រទេស​រុ​ស្ស៊ី​ និង​ ប្រទេស​ចិន​បាន​ប្រាប់​លោក​ថា​ ពួក​គេ​អាច​ផ្តល់​ឱ្យ​លោក​បាន​យ៉ាង​ងាយស្រួល​។​

​លោក​ Duterte​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ចំនួន​ពីរ​ កាលពី​ថ្ងៃ​អង្គា​រថា​ ៖​ «​ទោះបីជា​សម្ដី​ខ្ញុំ​ស្តាប់​ទៅ​អាក្រក់​ចំពោះ​អ្នក​ តែ​វា​គឺជា​កាតព្វកិច្ច​ពិសិដ្ឋ​របស់​យើង​ក្នុង​ការ​រក្សា​សុចរិត​ភាព​នៃ​សាធារណរដ្ឋ​នេះ​ និង​ប្រជាជន​ដែល​មាន​សុខភាព​ល្អ​»​។​

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA

​លោក​បន្ត​ថា​៖«​ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​លក់​អាវុធ​!​ ខ្ញុំ​នឹង​ទៅ​ទិញ​ប្រទេស​រុ​ស្ស៊ី​។​ ខ្ញុំ​បាន​ផ្តាំផ្ញើ​ជា​ទូទៅ​ទៅ​ប្រទេស​រុ​ស្ស៊ី​ ហើយ​ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​ថា​ កុំ​បារម្ភ​!​ យើង​មាន​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​,​ យើង​នឹង​ផ្តល់​វា​ទៅ​កាន់​អ្នក»​។​ ​ចំណែក​ចិន​វិញ​ក៏​ដូច​គ្នា​ «​ពួក​គេ​បាន​និយាយ​ថា​ អ្វី​គ្រប់យ៉ាង​គ្រាន់តែ​មក​ចុះហត្ថលេខា​ទៅ​ នោះ​នឹង​ត្រូវ​បាន​បញ្ជូន​មក​ភ្លាម​»​។​

​សេចក្តី​អត្ថាធិប្បាយ​របស់​លោក​ Duterte​ នា​អំឡុង​ពេល​ចុង​ក្រោយ​ថ្មីៗ​នេះ​ ហាក់​មាន​ភាព​ប្រទូសរ៉ាយ​ខ្លាំង​ឆ្ពោះទៅ​រក​សហរដ្ឋអាមេរិក​ ខណៈ​ដែល​លោក​ Duterte​ ចាប់ផ្តើម​ងាក​ចេញពី​អតីត​អាណានិគម​របស់​ខ្លួន​ និង​ជា​ខ្នងបង្អែក​មួយ​របស់​ហ្វី​លី​ពី​ន​ផង​ដែល​ ស្រប​ពេល​អា​មេ​រិ​ក​ជា​គូ ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ រុ​ស្ស៊ី​ និង​ ចិន​។​

​កាលពី​ថ្ងៃអាទិត្យ​ លោក​ Duterte​ បាន​បង្ហើរ​វោហា​ថា​ លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​រុ​ស្ស៊ី​ និង​ប្រទេស​ចិន​ ខណៈ​ដែល​សហរដ្ឋអាមេរិក​ចេះ​តែ​ត្អូញត្អែ​ពី​នយោបាយ​បោសសំអាត​គ្រឿងញៀន​របស់​លោក​។​ នៅ​ថ្ងៃអាទិត្យ​ដដែល​នោះ​ លោក​ក៏​បាន​និយាយ​ទៀត​ថា​ លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ធ្វើ​ ឬ​ហៅ​កាត់​ថា​ EDCA​ ដែល​ហ្វី​លី​ពី​ន​ និង​ សហរដ្ឋអាមេរិក​បាន​ចុះ​ជាមួយ​គ្នា​តាំងពី​អតីត​ប្រធានាធិបតី​គឺ​លោក​  បេន​គី​ណូ​ អា​គី​ណូ​ មក​ម្ល៉េះ​។​

​កិច្ចព្រមព្រៀង​ EDCA​ នេះ​ ហ្វី​លី​ពី​ន​ និង​ អា​មេ​រិ​ក​ បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ២០១៤​។​ កិច្ចព្រមព្រៀង​នេះ​ បាន​ផ្តល់​សិទ្ធិ​ឱ្យ​សហរដ្ឋអាមេរិក​បាន​ចូល​ដំណើរការ​ផ្តល់​កងទ័ព​មួយ​ចំនួន​ ទៅ​មូលដ្ឋានទ័ព​ហ្វី​លី​ពី​ន​ និង​ អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​រៀបចំ​កន្លែង​ស្តុក​សម្ភារៈ​ សម្រាប់​ប្រតិបត្តិការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​សន្តិសុខ​មនុស្សជាតិ​ និង​ បញ្ហា​ដែនសមុទ្រ​។​

​យ៉ាងណាមិញ​លោក​ Duterte​ បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​គួរតែ​ជួយ​គាំទ្រ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ដ៏​រ៉ាំរ៉ៃ​ ប៉ុន្តែ​អាម​រិ​ក​បែរជា​រិះគន់​ការ​សម្លាប់​ឧ​ក្រ​ដ្ឋ​ជន​ថ្នាំ​ញៀន​របស់​លោក​ទៅ​វិញ​។​

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។

​លោក​ Duterte​ និយាយ​ថា​៖«​ជំនួយ​ឱ្យ​ការ​ជួយ​ពួក​យើង​ ក្រសួងការបរទេស​អា​មេ​រិ​ក​បែរជា​មក​វាយប្រហារ​យើង​ទៅ​វិញ​។​ ដូច្នេះ​អ្នក​អាច​ទៅ​កាន់​នរក​ទៅ​លោក​ អូ​បា​ម៉ា»​។​

​កាលពីដើម​ខែកញ្ញា​ ពោល​គឺ​នា​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ឡាវ​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​លុប​ចោល​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ហ្វី​លី​ពី​ន​វិញ​ បន្ទាប់​ពី​លោក​ Duterte​ បាន​ប្រើ​ពាក្យ​សម្តី​ប្រមាថ​លោក​ អូ​បា​ម៉ា​ ថា​ជា​កូនស្រី​ពេស្យា​។​

​កាលពី​ខែសីហា​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ពីរ​រូប​ បាន​រិះគន់​លើ​ករណី​សម្លាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ថា​ សកម្មភាព​នេះ​ គឺ​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ និង​ការ​សម្លាប់​ ហើយ​វា​ក៏​ជា​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ​ផង​ដែរ​៕​ប្រភព​៖​ CNA

 

Share

Image
Image
Image