ក្រុងម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និយាយកាលពីថ្ងៃអង្គារទី០៤ តុលា ម្សិលមិញថា ប្រសិនបើប្រទេសហ្វីលីពីនដើរដល់ផ្លួវទ័លច្រកមែននោះ នោះហ្វីលីពីននឹងបំបែកខ្លួនចេញពីសហរដ្ឋអាមេរិក។ ការបង្ហើរសម្តីពីមេដឹកហ្វីលីពីនលោក Duterte ពេលនេះ ក៏ព្រោះតែសម្ព័ន្ធមិត្តចាស់របស់ខ្លួនគឺសហរដ្ឋអាមេរិក ហាក់បានធ្វើឱ្យហ្វីលីពីនបរាជ័យក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀន។
លោក Duterte និយាយបែបនេះ ធ្វើឡើងនាអំឡុងពេលធ្វើសុន្ទរកថាតាមទូរទស្សន៍មួយនៅក្រុងម៉ានីលដោយលោកនិយាយថា៖ «ខ្ញុំមានការរំជួលចិត្តខ្លាំងណាស់ ដោយសារតែអាមេរិកធ្វើរឿងបរាជ័យជាមួយយើង»។
លោកបន្តថា៖«នេះគឺជាអ្វីដែលកើតឡើង! ឥឡូវនេះខ្ញុំកំពុងកែកុនគោលនយោបាយការបរទេសរបស់ខ្ញុំ។ ទីបំផុតខ្ញុំអាចនៅក្នុងពេលវេលាមួយរបស់ខ្ញុំ ខ្ញុំនឹងបំបែកខ្លួនចេញពីអាមេរិក»។
យ៉ាងណាក្តី លោក Duterte មិនបានបញ្ជាក់លម្អិតលើអ្វីដែលគាត់ ចង់មានន័យថាការបំបែកខ្លួនចេញពីអាមេរិកឡើយ៕
ប្រភព៖CNA