en     km
en     km

អ្នករាយការណ៍​ពិសេស​ UN​ នឹង​មក​ពិនិត្យ​មើល​ស្ថានភាព​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុ​ជាស​ប្ដា​ហ៍​ក្រោយ​នេះ​

Share

ភ្នំពេញ៖ ​លោកស្រី​ រូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ពិសេស​ នៃ​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ នា​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ដើម្បី​ជួប​ជាមួយ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

លោកស្រី រូណា ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស
លោកស្រី រូណា ស្មីត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស

​លោក​ កែវ​ រ៉េ​មី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ជួប​ ជាមួយ​តំណាង​ឧត្ដមស្នងការ​សហប្រជាជាតិ​ ផ្នែក​សិ​ទិ្ធ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​ វ៉ា​ន់​ ហ៊ី​លី​ បានឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នឹង​មាន​ជំនួប​ថ្មី​មួយទៀត​ ជាមួយ​អ្នកស្រី​ រូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ពិសេស​ នៃ​អង្គការសហប្រជាជាតិ​ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​។​

​តាម​លោក​ កែវ​ រ៉េ​មី​ ថា​ ៖«​ហើយ​ខ្ញុំ​ក៏​សូម​ជម្រាប​ជូន​ដែរ​ថា​ អ្នកស្រី​ រូ​ណា​ស្មី​ត​ គាត់​នឹង​អញ្ជើញ​មក​ ហើយ​នៅ​មានការ​ស្នើ​សុំ​ជួប​ពួក​យើងខ្ញុំ​ នៅ​ក្នុង​អាទិត្យ​ក្រោយ​ ចឹ​ង​យើង​រង់ចាំ​ជួប​ថ្នាក់លើ​បន្ថែម​មួយទៀត​ គឺ​ អ្នកស្រី​ រ៉ូ​ណា​ស្មី​ត​»​។​

​តែ​យ៉ាងនេះ​ក្ដី​ លោក​ កែវ​ រ៉េ​មី​ មិន​បាន​ប្រាប់​អំពី​ជំនួប​រវាង​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ជាមួយ​អ្នកស្រី​ រូ​ណា​ស្មី​ត​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ថា​ នឹង​ត្រូវ​ពិភាក្សា​ទៅ​លើ​អ្វីខ្លះ​ នៅឡើយ​ទេ​ ។​

​តែ​យ៉ាងណា​ក៏​ដោយ​ ការ​មក​ដល់​របស់​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មិន​មាន​អ្វី​ក្រៅពី​ការ​ពិភាក្សា​ ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​នោះ​ឡើយ​។​

​ដំណើរ​ទស្សនកិច្ច​ របស់​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ មក​កាន់​កម្ពុជា​លើក​នេះ​ គឺ​ស្រប​ពេល​ ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជា​តិ​ មាន​មូលដ្ឋាន​នៅ​ ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ កាលពី​ថ្មីៗ​ទៅ​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​កំពុង​ជួប​ហានិភ័យ​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​៕

Share

Image
Image
Image