en     km
en     km

លោក ​កឹ​ម​ សុខា​ នឹង​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​តុលា​ស្អែក​នេះ​

Share

លោក ​កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​០៥​តុលា​ស្អែក​វេលា​ម៉ោង​ ១០​ព្រឹក​។​នេះ​បើ​យោង​តាម​សេ​ក្តី​ប្រកា​សព៍​ត៌​មាន​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​០៤​តុលា​ឆ្នាំ​ ២០១៦​នេះ​។​

លោក កឹម សុខា ប្រធានាស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងនៅទីស្តីការកណ្តាលបក្សនៅចាក់អង្រែលើ។រូបភាពWMC
លោក កឹម សុខា ប្រធានាស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងនៅទីស្តីការកណ្តាលបក្សនៅចាក់អង្រែលើ។រូបភាពWMC

​លោក​កឹ​ម សុខា​ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល​ ក្រោម​បទ​ចោទ​«​បដិសេធ​ក្នុង​ការ​ចូលខ្លួន​»​ ក្នុង​នាម​ជា​សាក្សី​លើ​សំណុំរឿង​ សញ្ចារ​កម្ម​ តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ​ ដោយ​អយ្យការ​បញ្ជាក់​ថា​ ជា​បទល្មើស​ជាក់ស្តែង​។​

​យោង​តាម​មាត្រា​ ១២​ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ជំពូក​ទី​ ៣​ ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បញ្ជាក់​ថា​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ជន​នោះ​ មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ឬ​មិន​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​។​

​លោក ​ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈ​ក​ម្មា​ការ​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ប្រសាសន៍​ថា​ លោក​ កឹ​ម​ សុខា​ មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​ឆ្នោត​បាន​ ព្រោះ​ លោក ​កឹ​ម ​សុខា​ មិន​មានទោស​ ជា​ទណ្ឌិត​នៅឡើយ​ទេ​។​ លោក​ បញ្ជាក់​ថា​ លោក ​កឹ​ម​ សុខា​ នឹង​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ បើ​លោក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​លោក​ កឹ​ម​សុខា​ បាន​ទៅ​ជ្រកកោន​ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​ ៤​ខែ​មក​ហើយ​ ។​ ការ​ជ្រកកោន​នេះ​ ដោយសារ​លោក​ មិន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ករណី​ សញ្ចារ​កម្ម​ ក្នុង​សំនុំរឿង​នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ហៅ​ស្រី​មុំ​ ។

​លោក​ កឹ​ម ​សុខា​ សម្រេច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ស្រប​ពេល​ មានការ​បន្ថយ​កំ​ដៅ​ នយោបាយ​ រវាង​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​បក្ស​កាន់​អំណាច​របស់​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​  ៕​

Share

Image
Image
Image