en     km
en     km

ម៉ា​ឡេ​ស៊ី​៖​ ជនជាតិ​អូស្ត្រាលី​ ៩​ នាក់​ ត្រូវ​ចាប់ខ្លួន​ ករណី​រាំ​អាក្រាត​កាយ​នៅ​ទី​សាធារណៈ​

Share

​ម៉ា​ឡេ​ស៊ី​៖​ ភ្ញៀវ​ទេសចរ​ជនជាតិ​អូស្ត្រាលី​ប្រាំបួន​ត្រូវ​បាន​ចាប់ខ្លួន​ និង​បណ្ដេញ​ចេញពី​ប្រទេស​បន្ទាប់​ពី​ពួក​គេ​បាន​រាំច្រៀង​នៅ​ទី​សាធារណៈ ដោយ​ស្លៀក​តែ​ខោ​ទ្រនាប់​តែ​ប៉ុណ្ណោះ​ ក្នុង​អំឡុង​ពី​ធី​បុណ្យ​ Grand​ Prix​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​។​

រូបភាពអាក្រាតកាយរបស់អ្នកទេសចរណ៍ជនជាតិអូស្រ្តាលី។រូបភាពពីBBC
រូបភាពអាក្រាតកាយរបស់អ្នកទេសចរណ៍ជនជាតិអូស្រ្តាលី។រូបភាពពីBBC

​បុរស​ដែល​ពាក់​តែ​ខោ​ទ្រនាប់​មាន​រូប​ទង់ជាតិ​ម៉ា​ឡេ​ស៊ី​ផង​ដែល​នោះ​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ព្រោះថា​ ពួក​គេ​បាន​ប្រមាថ​ដោយ​ចេតនា​ និង​ បាន​រំលោភ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​ក្នុង​ប្រទេស​។​

​រូបថត​របស់​បុរស​ដែល​ស្លៀក​តែ​ខោ​ទ្រនាប់​រូប​ទង់ជាតិ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ​ ត្រូវ​បាន​គេ​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ យ៉ាងណា​ហេតុការណ៍​នេះ​ ត្រូវ​បាន​គេ​រិះគន់​នៅ​ក្នុង​ប្រទេស​មូ​ស្លី​ម​ភាគច្រើន​។​

​អ្នក​ប្រើប្រាស់​ Twitter​ បាន​ប៉ាន់​ប្រមាណ​អាយុ​បុរស​ទាំងនោះ​ថា​ អាច​មាន​អាយុ​ចន្លោះ​ពី​ ២៥​ និង​ ២៩​ ឆ្នាំ​ ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ និង​ជា​ការ​ប្រមាថ​ប្រទេស​ម៉ា​ឡេ​ស៊ី​យ៉ាង​ខ្លាំង​ ដោយ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​បាន​ថ្កោលទោស​ថា​ អំពើ​របស់​អ្នក​ទេសចរណ៍​ជនជាតិ​អូស្ត្រាលី​ទាំង នោះ​ គឺជា​សកម្មភាព​ឆ្កួត​លីលា​ និង​គួរ​ឱ្យ​ខ្មាស់​អៀន​បំផុត​ ។​

​ប្រធាន​ប៉ូ​លី​ស​ លោក​ Abdul​ Aziz​ Ali​  បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឈ្មោះ​ Sepang​ថា​ បុរស​អូស្ត្រាលី​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃ អាទិត្យ​ ហើយ​ត្រូវ​បណ្តេញចេញ​ក្រៅ​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ​។​ ប្រធាន​ប៉ូលិស​បន្ត​ថា​ ពួក​គេ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​មិន​គោរព​ទង់ជាតិ​។​

​ប្រទេស​ម៉ា​ឡេ​ស៊ី​មានច្បាប់​តឹង​រឹង​លើ​ការ​បង្ហាញ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ ហើយ​ជនល្មើស​បរទេស​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ប្រពៃណី​នឹង​ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​ជា​ធម្មតា​ មុន​ពេល​ត្រូវ​បាន​ពិន័យ​និរទេស​។​

​កាលពី​ឆ្នាំ​មុន​ មាន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ ព្រោះ​ស្ត្រី​រូប​នោះ​បាន​ថតរូប​អាក្រាត​កាយ​ នៅ​កំពូលភ្នំ​គី​ណា​បា​លូ​(​ Kinabalu)​ ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​ស្ត្រី​អាក្រាត​កាយ​រូប​នោះ​មានឈ្មោះ​ថា​  Eleanor​ Hawkins​ អាយុ​ ២៣​ ឆ្នាំ​ បាន​សារភាព​ថា​ អ្នកស្រី​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ហើយ​អ្នកស្រី​រួម​ជាមួយ​ភ្ញៀវ​ទេសចរ​ចំនួន​បី​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធ​នា​ គារ​អស់​រយៈពេល​បី​ថ្ងៃ​ ដោយ​បាន​ប្រព្រឹត្ត​អំពើ​លីលា​របស់​ខ្លូ​ន​៕

​ប្រភព​៖BBC

Share

Image
Image
Image