ម៉ាឡេស៊ី៖ ភ្ញៀវទេសចរជនជាតិអូស្ត្រាលីប្រាំបួនត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីប្រទេសបន្ទាប់ពីពួកគេបានរាំច្រៀងនៅទីសាធារណៈ ដោយស្លៀកតែខោទ្រនាប់តែប៉ុណ្ណោះ ក្នុងអំឡុងពីធីបុណ្យ Grand Prix នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅ។

បុរសដែលពាក់តែខោទ្រនាប់មានរូបទង់ជាតិម៉ាឡេស៊ីផងដែលនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រោះថា ពួកគេបានប្រមាថដោយចេតនា និង បានរំលោភដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិភាពក្នុងប្រទេស។
រូបថតរបស់បុរសដែលស្លៀកតែខោទ្រនាប់រូបទង់ជាតិប្រទេសម៉ាឡេស៊ីនេះ ត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យ៉ាងណាហេតុការណ៍នេះ ត្រូវបានគេរិះគន់នៅក្នុងប្រទេសមូស្លីមភាគច្រើន។
អ្នកប្រើប្រាស់ Twitter បានប៉ាន់ប្រមាណអាយុបុរសទាំងនោះថា អាចមានអាយុចន្លោះពី ២៥ និង ២៩ ឆ្នាំ ហើយពួកគេបានប្រព្រឹត្តបទល្មើស និងជាការប្រមាថប្រទេសម៉ាឡេស៊ីយ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់ប្រព័ន្ធសង្គមបានថ្កោលទោសថា អំពើរបស់អ្នកទេសចរណ៍ជនជាតិអូស្ត្រាលីទាំង នោះ គឺជាសកម្មភាពឆ្កួតលីលា និងគួរឱ្យខ្មាស់អៀនបំផុត ។
ប្រធានប៉ូលីស លោក Abdul Aziz Ali បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឈ្មោះ Sepangថា បុរសអូស្ត្រាលីត្រូវបានឃុំខ្លួនកាលពីល្ងាចថ្ងៃ អាទិត្យ ហើយត្រូវបណ្តេញចេញក្រៅរដ្ឋធានីគូឡាឡាំពួ។ ប្រធានប៉ូលិសបន្តថា ពួកគេកំពុងត្រូវបានស៊ើបអង្កេតចំពោះការស្រឡាញ់ភេទដូចគ្នា និងមិនគោរពទង់ជាតិ។
ប្រទេសម៉ាឡេស៊ីមានច្បាប់តឹងរឹងលើការបង្ហាញការស្រឡាញ់ភេទដូចគ្នា ហើយជនល្មើសបរទេសណាមួយដែលបានប្រព្រឹត្តខុសប្រពៃណីនឹងត្រូវបានបណ្តេញចេញពីប្រទេសជាធម្មតា មុនពេលត្រូវបានពិន័យនិរទេស។
កាលពីឆ្នាំមុន មានស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានគេចាប់ដាក់ពន្ធនាគារ ព្រោះស្ត្រីរូបនោះបានថតរូបអាក្រាតកាយ នៅកំពូលភ្នំគីណាបាលូ( Kinabalu) ក្នុងប្រទេសម៉ាឡេស៊ី។
ស្ត្រីអាក្រាតកាយរូបនោះមានឈ្មោះថា Eleanor Hawkins អាយុ ២៣ ឆ្នាំ បានសារភាពថា អ្នកស្រីជាអ្នកស្រឡាញ់ភេទដូចគ្នា ហើយអ្នកស្រីរួមជាមួយភ្ញៀវទេសចរចំនួនបីផ្សេងទៀត ត្រូវបានគេចាប់ដាក់ពន្ធនា គារអស់រយៈពេលបីថ្ងៃ ដោយបានប្រព្រឹត្តអំពើលីលារបស់ខ្លូន៕
ប្រភព៖BBC