en     km
en     km

​អ្នក​ច្បាប់​និង​អ្នកវិភាគ​៖​ ភរិយា​លោក​ កែម​ ឡី​ អាច​បំភ្លឺ​ពី​ក្រៅប្រទេស​ក៏​បាន​ដែរ​ តែ​ដូច​ជា​រឿង​ចំលែក​បន្តិច​

Share

​ភ្នំពេញ៖ លោក​មេធាវី​ សុខ​ សំ​អឿ​ន​ មាន​ប្រសាសន៍​ថា​ តុលាការ​ អាច​ទទួល​ការ​ឆ្លើយ​បំភ្លឺ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ដោយ​មិន​ចាំបាច់​ឱ្យ​ អ្នកស្រី​ ប៊ូ​ រចនា​ ដែល​ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ និង​ជា​ភរិយា​ លោក​បណ្ឌិត​ កែម​ ឡី​ ចូល​បំភ្លឺ​ផ្ទាល់​នោះ​ទេ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ថា​ ករណី​ព្រហ្មទណ្ឌ​ដូចនេះ​ ដើមបណ្ដឹង​រដ្ឋប្បវេណី​ មិន​សំខាន់​ទេ​។​ តែ​សម្រាប់​អ្នកវិភាគ​ គិត​ថា​ គេ​គួរ​កោះ​សាក្សី​ ដទៃ​ទៀត​ចូល​បំភ្លឺ​មុន​ អ្នកស្រី​ ប៊ូ​ រចនា​។​

អ្នកស្រី ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី បានសម្រាលកូនប្រុស១រូបទៀត នៅឯមន្ទីពេទ្យក្រៅប្រទេស
អ្នកស្រី ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី បានសម្រាលកូនប្រុស១រូបទៀត នៅឯមន្ទីពេទ្យក្រៅប្រទេស

​ការ​ពន្យល់​របស់​អ្នក​ច្បាប់​រូប​នេះ​ ធ្វើ​ឡើង​ ស្រប​ពេល​ តុលាការ​ ចេញ​ដីការ​ កោះហៅ​ អ្នកស្រី​ ប៊ូ​ រចនា​ ឱ្យ​ចូលខ្លួន​នៅ​តុលាការ​ករណី​ ឃាតកម្ម​គិត​ទុកជា​មុន​ លើ​ឃាតកម្ម​ លោក​ កែម​ ឡី​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តីរាយការណ៍​៖

​ដីកា​កោះហៅ​ជា​លើក​ទី​២​ អញ្ជើញ​អ្នកស្រី​ ប៊ូ​ រចនា​ ដែល​ជាដើម​បណ្ដឹងរដ្ឋប្បវេណី​និង​ ភរិយា​ លោក​បណ្ឌិត​ កែម​ ឡី​ ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែតុលា​ខាង​មុខ​ ក្នុង​ករណី​ ឃាតកម្ម​គិត​ទុកជា​មុន​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ធ្វើ​ឡើង​(​ជនសង្ស័យ​គឺ​លោក​ ជួប​ សំលាប់​)​។​

​ដីការ​នេះ​ធ្វើ​ឡើង​ដោយ​លោក​ សេង​ លាង​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​។​ នេះ​បើ​យោង​តាម​ដីកា​កោះហៅ​របស់​តុលាការ​ចុះ​ថ្ងៃ​ទី​២៦​ កញ្ញា​ ឆ្នាំ​២០១៦​ និង​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​តុលា​នេះ​។​

​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ ថ្ងៃ​ទី​១០​ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​ នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ បូកគោ​។​

​ការ​កោះហៅ​លោកស្រី​ ប៊ូ​ រចនា​ នេះ​ស្រប​ពេល​លោកស្រី​ ទើបតែ​សម្រាលកូន​ទី​៥​របស់​លោកស្រី​ កាលពី​ថ្ងៃ​ទី​ ២​ តុលា​ឆ្នាំ​២០១៦​នេះ​។​

​ជុំវិញ​បញ្ហា​នេះ​លោក​មេធាវី​ សុខ​ សំ​អឿ​ន​ មាន​ប្រសាសន៍​ថា​ តុលាការ​ អាច​ទទួល​ការ​ឆ្លើយ​បំភ្លឺ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ បាន​ដោយ​មិន​ចាំបាច់​ អ្នកស្រី​ ប៊ូ​ រចនា​ ដែល​ជាដើម​បណ្ដឹងរដ្ឋប្បវេណី​និង​ ភរិយា​ លោក​បណ្ឌិត​ កែម​ ឡី​ ចូល​បំភ្លឺ​នោះ​ទេ​។​ លោក​ ពន្យល់​ថា​ ករណី​នេះ​ជា​ករណី​ព្រហ្មទណ្ឌ​ ដែល​តុលាការ​ត្រូវ​តែ​ដំណើរការ​នីតិវិធី​។​

​លោក​ សុខ​ សំ​អឿ​ន​៖«​ខ្ញុំ​ថា​ដោយសារ​បច្ចេកវិទ្យា​គេ​ខ្ពស់​ហើយ​ យើង​ធ្វើ​តាម​ប្ចេកវិទ្យា​ទៅ​ លើកលែងតែ​ចង់​ធ្វើបាប​ដូច​លោក​ កឹ​ម​ សុខា​ ទេ​ បើសិនជា​តុលាការ​ ចង់បាន​ព័ត៌មាន​ យើង​អាច​ភ្ជាប់​តាម​អ៊ី​ន​ធ័​រ​ណែ​តទៅ​ យើង​អាច​ធ្វើ​បាន​»​។​

​ចំណែកឯ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូរ​ ច​ន្ថា​ បាន​បង្ហាញ​ទស្សនៈ​ ​ជុំវិញ​បញ្ហា​ជុំវិញ​បញ្ហា​នេះ​ថា​ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​ គឺ​ប្រហែលជា​មិន​ចូល​បំភ្លឺ​តាម​តី​ការ​កោះហៅ​នោះ​ទេ​ ព្រោះ​អ្នកស្រី​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ទើប​អ្នកស្រី​ ចាក​ចេញពី​ប្រ​ទេ​កម្ពុជា​ទៅ​រស់នៅ​ក្រៅប្រទេស​។​

​លោក​បន្ត​ថា​ករណី​នេះ​តុលាការ​ ហាក់ដូចជា​ដំណើរការ​លឿន​ពេក​ចំពោះ​ នីតិវិធី​កោះហៅ​ដើមបណ្ដឹង​ ដោយ​មិន​ទាន់​បាន​រក​អ្នក​ពាក់ព័ន្ធ​ ឬ​សាក្សី​ដឹង​រឿង​ក្នុង​ហេតុការណ៍​នេះ​នៅឡើយ​។​

​លោក​ សូរ​ ច​ន្ថា​៖«​ក្នុង​កាលៈទេសៈ​នេះ​ខ្ញុំ​គិត​ថា​ ការ​កោះហៅ​ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​ តុលាការ​ ហាក់ដូចជា​តុលាការ​ធ្វើការ​លឿន​ពេក​ ដោយសារ​តែ​មិន​ទាន់​រក​ឃើញ​សាក្សី​ ឬ​ក៏​ភស្តុ​តាង​ មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​»​។​

​យ៉ាងណា​ ក៏​ដោយ​ លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដល់​ ចម្លើយ​ តាម​សារ​តេ​ឡេ​ក្រាម​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ ចៅក្រម​ស៊ើបសួរ​នឹង​ពិនិត្យ​និង​សម្រេច​ អំពី​ការ​ស្ដាប់​ចម្លើយ​របស់​ដើមបណ្ដឹង​ តាម​កាលបរិច្ឆេទ​ ដោយ​អនុលោម​តាម​នីតិវិធី​ជា​ធរមាន​។​

​ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​ និង​ កូនៗ​ បាន​ទៅ​ក្រៅប្រទេស​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​ ដោយនៅ​ខណៈ​នេះ​ទៀត​ អ្នកស្រី​ ប៊ូ​ រចនា​ ទើបតែ​សម្រាលកូន​ទី​៥​ របស់​អ្នកស្រី​ កាលពី​ថ្ងៃ​ទី​ ២​ តុលា​ឆ្នាំ​២០១៦​នេះ​ផង​ដែរ​។​

​លោក​បណ្ឌិត​ កែម​ ឡី​ ជា​អ្នកវិភាគ​ ល្បីឈ្មោះ​ មួយ​រូប​ ដែល​គេ​ដាក់រ​សហ្ស​នាម​ ថា​ អ្នកវិភាគ​ហ៊ាន​និយាយ​ការ​ពិត​ ពី​បញ្ហា​សង្គម​ ត្រូវ​បាន​ ខ្មាន់កាំភ្លើង​ ម្នាក់​ អះអាង​ថា​ ជា​ជន​ដៃដល់​ គឺ​ឈ្មោះ​ ជួប​ សំលាប់​ បាញ់​សម្លាប់​លោក​ នៅ​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៦​ នៅ​ពេល​លោក​កំពុង​ទទួលទាន​កាហ្វេ​ នៅ​ Star​ Mart​ នៃ​ស្ថានីយ៍​ចាក់​ប្រេង​ Caltex​ នៅ​ម្ដុំ​ស្តុ​ប​ បូកគោ​ រាជធានី​ភ្នំពេញ​៕​  

Share

ព័ត៌មានទាក់ទង

Image