loader

ស្ថានទូត​បារាំង​ ប្រចាំ​កម្ពុជា​ នឹង​ធ្វើ​ពិធី​រំលឹក​ខួប​៥០​ឆ្នាំ​ នៃ​ដំណើរ​ទស្សនកិច្ច​ របស់​ឧត្ដមសេនីយ៍​ដឺ​ហ្គោ​ល​ នៅ​កម្ពុជា​

ភ្នំពេញ៖ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ញើ​ សេចក្ដី​ប្រកាស់​ព័ត៌មាន​ មួយ​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ ស្ដី​អំពី​ការ​ប្រារព្ធ​ពី​ធី​រំលឹក​ខួប​៥០​ឆ្នាំ​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឧត្ដមសេនីយ៍​ ដឺ​ហ្គោ​ល​ នៅ​កម្ពុជា​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ១០​ ទី​ ១១​ ខែតុលា​ ឆ្នាំ​ ២០១៦​។​

ស្ថានទូតបារាំង ប្រចាំកម្ពុជា
ស្ថានទូតបារាំង ប្រចាំកម្ពុជា

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ បាន​ទទួល​នៅ​ថ្ងៃ​អង្គារ​ទី​៤​តុលា​នេះ​ បាន​ឲ្យ​ដឹង​ថា​ ទំនាក់ទំនង​មិត្ដភាព​ ដ៏​ជ្រាលជ្រៅ​ និង​ស្ថិតស្ថេរ​ វាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​បារាំង​ ត្រូវ​បាន​កត់សម្គាល់​ដោយ​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ ក្នុង​នោះ​មានដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវ​រដ្ឋ​របស់​លោក​ឧត្ដមសេនីយ៍​ ដឺ​ហ្គោ​ល​ កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​ សីហា​ ដល់​ថ្ងៃ​ទី​ ០២​ ខែ​ កញ្ញា​ ឆ្នា​ម​១៩៦៦​ផង​ដែ​។​

​បន្ថែម​ពី​នេះ​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ស្ថានទូត​បារាំង​បញ្ជាក់​ថា​ ពិធី​រម្លឹក​ខួប​នេះ​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ១០​ និង​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០១៦​ ដោយ​មានកម្ម​វិធី​ជា​ច្រើន​ ក្នុង​នោះ​រួម​មាន​សន្និសីទ​ស្ដី​ពី​ ស្មារតី​នៃ​សុន្ទរកថា​ «​ក្រុងភ្នំពេញ​ នៃ​រាជា​ណា​កម្ពុជា​»​ ជា​អាទិ៍​។​

​សូម​បញ្ជាក់​ថា​ ក្នុង​ពិធី​រំលឹក​ខួប​៥០​ឆ្នាំ​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឧត្ដមសេនីយ៍​ ដឺ​ហ្គោ​ល​ នៅ​កម្ពុជា​ ក៏​មាន​ពិព័រណ៍​និង​ទស្សនីយភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ព្រមទាំង​ឥទ្ធិពល​ នៃ​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ឧត្ដមសេនីយ៍​ ដែល​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទ្វេភាគី​ មិត្ដភាព​ និង​សាមគ្គីភាព​ ទៅ​លើ​ជោគវាសនា​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​បារាំង​ ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​កន្លង​ទៅ​នេះ​។​

​គួរ​រម្លឹក​ថា​ ប្រទេស​បារាំង​ បាន​មក​ធ្វើ​អាណាព្យាបាល​ និង​អាណានិគម​ លើ​កម្ពុជា​រយៈពេល​៩០​ឆ្នាំ​ ហើយ​ នៅ​ឆ្នាំ​ ១៩៥៣​ ទើប​ ប្រទេស​អឺរ៉ុប​មួយ​នេះ​ ប្រគល់​ឯករាជ្យ​ ឱ្យ​កម្ពុជា​។​ កម្ពុជា​បាន​ឯករាជ្យ​នៅ​ថ្ងៃ​ទី​ ៩​វិច្ឆិកា​១៩៥៣​ គឺ​តាម​រយៈ​ការ​ធ្វើ​ពលិកម្ម​របស់​ អ្នកតស៊ូ​ខ្មែរ​ យ៉ាង​ខ្លាំង​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​ព្រះ​មហា​ម​ក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហ​នុ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x