ឌូបៃ៖ តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទទី ៣ តុលាមកថា ប្រធានក្រុមរដ្ឋអ៊ីស្លាម (IS) លោក Abu Bakr Al-Baghdadi និងជំនួយការកំពូលរបស់លោកបីនាក់ផ្សេងទៀត កំពុងមានជំងឺធ្ងន់ធ្ងរ បន្ទាប់ពីត្រូវពុលអាហារក្នុងកម្មវិធីបុណ្យថ្ងៃត្រង់មួយ។ តែយ៉ាងណានៅមិនទាន់មានការគូសបញ្ជាក់ណាមួយរាយការណ៍ថា ក្នុងអាហារដែលរៀបចំសម្រាប់មេដឹកក្រុមសកម្មប្រហាររដ្ឋអ៊ីស្លាមនោះ មានគេដាក់ថ្នាំបំពុល ឬយ៉ាងនោះទេ។
តាមកាសែត Press Trust of India (PTI) បានរាយការណ៍ថា លោក Baghdadi និងមេដឹកនាំក្រុមសកម្ម ISIS ប្រយុទ្ធ ៣ រូបទៀត បានទទួលទានអាហារដែលមានការរៀបចំសម្រាប់មេដឹកទាំងនោះ នៅស្រុក Be'aaj ប្រទេសអ៊ីរ៉ាក់។
យោងតាមប្រភពមួយដែលទីភ្នាក់ងារអ៊ីរ៉ាក់ WAA បានរាយការណ៍មកថា មានមនុស្សបួននាក់ មានអាការៈពុលយ៉ាងធ្ងន់ធ្ងរ និង ត្រូវបានផ្ទេរទៅទីតាំងថ្មីដើម្បីសង្គ្រោះបន្ទន់ដែលមិនមានអ្នកស្គាល់ ហើយការនាំអ្នកទាំងបួនកាន់ចេញ គឺប្រព្រឹត្តទៅក្រោមវិធានការយ៉ាងតឹងរឹង ។
បន្ទាប់ពីហេតុការណ៍នេះ ពួកសកម្មប្រយុទ្ធបានចាប់ខ្លួនមនុស្សជាច្រើន នៅក្នុងគោលបំណងដើម្បីកំណត់អ្នកដែលនៅពីក្រោយហេតុការណ៍នេះ។ លោក Baghdadi ត្រូវបានរាយការណ៍ថា បានរងរបួសជាច្រើនដង បន្ទាប់ពីសហអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ ១០ លានដុល្លារ ដល់អ្នកដែលបានកាត់ក្បាល Baghdadi ៕ប្រភព៖CNA