en     km
en     km

ហ្វី​លី​ពី​ន​ និង​ អា​មេ​រិ​ក​ ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃនេះ​

Share

​ហ្វី​លី​ពី​ន​៖​ កងទ័ព​ហ្វី​លី​ពី​ន​ និង​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​អង្គារ​ទី​០៤​ តុលា​នេះ​ ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ប្រចាំឆ្នាំ​ ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​សំដៅ​ការពារ​សន្ដិសុខ​ក្នុង​តំបន់​។​

កងទ័ពអាមេរិក និងហ្វីលីពីន កំពុងបើកសមយុទ្ធយោធា។រូបភាពAFP
កងទ័ពអាមេរិក និងហ្វីលីពីន កំពុងបើកសមយុទ្ធយោធា។រូបភាពAFP

​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​បញ្ជាក់​ថា​ សមយុទ្ធ​នេះ​ចាប់ផ្ដើម​រយៈពេល​ ៦​ ថ្ងៃ​ គឺ​ ពី​ថ្ងៃ​ទី​ ៤​ ដល់​ថ្ងៃ​ទី​ ១០​ តុលា​ ឆ្នាំ​២០១៦​ ។​

​ប្រធាន​នា​ធិ​បតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ បាន​ព្រមាន​ថា​ សមយុទ្ធ​រវាង​ហ្វី​លី​ពី​ន​ និង​ អា​មេ​រិ​ក​លើក​នេះ​ អាច​ជា​លើក​ចុង​ក្រោយ​ ដែល​លោក​ថា​ ក្នុង​ខណៈ​លោក​កាន់​អំណាច​ប្រទេស​ហ្វី​លី​ពី​ន​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សមយុទ្ធ​នេះ​បន្ដ​ទៀត​ទេ​។​

​ការ​ថ្លែង​របស់​លោក​ Rodrigo​ Duterte​ បាន​នាំ​អោយ​មានការ​ចោទសួរ​អំពី​ទំនាក់ទំនង​អា​មេ​រិ​ក​ និង​ហ្វី​លី​ពី​ន​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី​ នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​ ៣០​ មិថុនា​ ។​

​កងទ័ព​ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​តែងតែ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដូចនេះ​ ដោយសារ​តែ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ក្រុង​ម៉ានីល​ចោទ​ក្រុង​ប៉េ​កាំ​ង​ថា​ ចូលលុក​លុយ​តំបន់​របស់​ខ្លួន​ ហើយ​ផ្ដើម​ឱ្យ​មាន​ភាព​តានតឹង​មក​ដល់​ពេល​នេះ​។​

​ទាក់ទិន​ករណី​នេះ​ ទីក្រុង​ប៉េ​កាំ​ង​ បាន​ហៅ​សមយុទ្ធ​នេះ​ថា​ ជា​ការ​ផ្ដើម​អោយ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើងៗ​៕​
​ប្រភព​៖CNA

Share

Image
Image
Image