en     km
en     km

មន្ទីរ​បញ្ច​កោណ​ច្រានចោល​សម្តី​គំរាមកំហែង​របស់​ លោក​ Duterte​ ដែល​ថា​សន្ធិសញ្ញា​ EDCA​ ជា​សំណល់​អេ​ត​ចាយ​

Share

​វ៉ា​ស៊ី​ន​តោន​៖​ មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៣​ តុលា​ បាន​ច្រានចោល​យោបល់​របស់​លោក​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បន្ទាប់​ពី​លោក​បាន​គំរាម​លុប​ចោល​កិច្ចព្រមព្រៀង​ការពារ​ជាតិ​មួយ​ ដែល​បាន​ចុះ​ជាមួយ​សហរដ្ឋអាមេរិក​។​

ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពី Reuters
ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពី Reuters

​កាលពី​ថ្ងៃអាទិត្យ​លោក​ Duterte​ បាន​បង្ហើរ​សម្តី​ថា​ លោក​អាច​នឹង​ទាត់​ចោល​សន្ធិសញ្ញា​មួយ​ ដែល​គេ​ស្គាល់​ថា​ ជា​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិ បត្តិការ​ការពារ​ជាតិ​ប្រសើរ​ឡើង​ (EDCA)​ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែមករា​។​

​លោក​ Duterte​ និយាយ​ថា​ ៖«​កិច្ចព្រមព្រៀង​ EDCA​ នេះ​គឺជា​ឯកសារ​ផ្លូវការ​ …​ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ នឹង​មិន​ផ្ដល់​ហត្ថលេខា​របស់​លោក​ប្រធា នាធិបតី​នៃ​សាធារណរដ្ឋ​នេះ​ឡើយ​»​។​ លោក​បាន​បន្ថែម​ថា​ ៖«​ការ​គិត​កាន់តែ​ប្រសើរ​ទ្វេ​ដង​ឥឡូវនេះ​ គឺ​ខ្ញុំ​នឹង​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​អ្នក​ចាក​ចេញពី​ប្រទេស​ហ្វី​លី​ពី​ន​ទាំងអស់​គ្នា​»​។​

​កិច្ចព្រមព្រៀង​សហ​ប្រ​តិ​បត្ត​ការ​កា​ពារ​ជាតិ​នេះ​ (EDCA)​ លោក​ Benigno​ Aquino​ ដែល​ជា​អតីត​ប្រធានាធិបតី​របស់​ហ្វី​លី​ពី​ន​ បាន​ចុះហត្ថលេខា​ និង​បាន​បោះត្រា​រួច​ជា​ស្រេច​ មុន​លោក​ Duterte​ ចូល​បាន​តំណែង​មក​ម្ល៉េះ​។​ កិច្ចព្រមព្រៀង​ EDCA​ នេះ​ បាន​អនុញ្ញាត​ឱ្យ​អា​មេ​រិ​ក​ចូល​ដំណើរការ​តាំង​មូលដ្ឋាន​យោធា​ចំនួន​ប្រាំ​លើ​ទឹកដី​ហ្វី​លី​ពី​ន​ ដើម្បី​ជួយ​ទប់ទល់​ការ​កើនឡើង​វត្តមាន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

ប្រធាន​មន្ទីរ​បញ្ច​កោណ​ លោក​ Ashton​ Carter​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង​ ១០​ កាលពី​ស​ប្តា​ហ៍​មុន​ ក្នុង​នោះ​រួម​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វី​លី​ពី​ន​ លោក​ Delfin​ Lorenzana​ ។​

​លោក​ Carter​ បានឱ្យ​ដឹង​ថា​ លោក​ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វី​លី​ពី​ន​បាន​ពិភាក្សា​គ្នា​ល្អ​ណាស់​ អំពី​ការ​បន្ត​នៃ​សម្ព័ន្ធភាព​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ចុះ​កាល​បរិ​ច្ឆេ​ជាង​ ៦០​ ឆ្នាំ​មក​ហើយ​នោះ​ ដែល​លោក​បាន​ហៅ​ថា​«​ជា​សម្ព័ន្ធមិត្ត​ដែក​ »​។​

​យ៉ាងណាមិញ​ លោក​ Duterte​ បាន​គំរាម​ម្តង​ហើយ​ម្តងទៀត​ផង​ដែរ​ ក្នុង​ចេតនា​ចង់​ផ្លាស់​ទី​ឱ្យ​នៅ​ឆ្ងាយ​ពី​សហរដ្ឋអាមេរិក​ ហើយ​ចង់​បង្កើត​ទំនាក់ ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ ចិន​ និង​ រុ​ស្ស៊ី​ វិញ​ និយាយ​ឱ្យ​ខ្លី​គឺ​ហ្វី​លី​ពី​ន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Rodrigo​ Duterte​ គឺ​ចង់​ចាប់​យក​ខ្នងបង្អែក​ថ្មី​ ពោល​គឺ​ចិន​ និង​រុ​ស្ស៊ី​ ដើម្បី​ងាក​ចេញពី​សហរដ្ឋអាមេរិក៕

ប្រភព៖CNA

Share

Image
Image
Image