en     km
en     km

លោក​ Duterte​ ប្រដូច​ខ្លួនឯង​ទៅ​នឹង​លោក​ ហ៊ី​ត្លែរ​ ហើយ​ចង់​សម្លាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ឱ្យ​បាន​៣​លាន​នាក់

Share

​ក្រុង​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ កញ្ញា​ បាន​បង្ហាញ​មុខជា​សាធារណ​ និង​បាន​ប្រដូច​ខ្លួន ឯង​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់​អា​ឡឺ​ម៉​ង់​ ណា​ស៊ី​ ហ៊ី​ត្លែរ​ ដោយ​លោក​ Duterte​ និយាយ​ថា​ លោក​សប្បាយចិត្ត​ដើម្បី​បន្ត​យុទ្ធនាការ​លុប​បំបាត់​ចោល​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​អ្នក​ចែកចាយ​គ្រឿងញៀន​ ឱ្យ​បាន​បី​លាន​នាក់​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។

​លោក​ Duterte​ បាន​ថ្លែង​សុន្ទរកថា​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​កំសាន្ត​របស់​លោក​ ដែល​មក​ដល់​ក្រុង​ ដា​វ៉ា​វ​ បន្ទាប់​ពី​លោក​បញ្ចា​ប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​។​ លោក​ Duterte​ បាន​ប្រាប់​អ្នកកាសែត​ថា​ លោក​ត្រូវ​បាន​គេ​រិះគន់​ ដោយ​ហៅ​លោក​ថា​ ជា​បងប្អូន​ជីដូន មួយ​ជាមួយ​ ហ៊ី​ត្លែរ​។​

​ជា​ការ​កត់សម្គាល់​ ហ៊ី​ត្លែរ​ បាន​សម្លាប់​ពួក​សាសន៍​ជិ​ហ្វ​រាប់​លាន​នាក់​។​ លោក​ Duterte​ បានឱ្យ​ដឹង​ថា​៖​ «​នៅ​មាន​អ្នក​ញៀន​ថ្នាំ​ចំនួន​បី​លាន​នាក់​ (​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​)​បន្ថែម​ទៀត​។​ ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ដើម្បី​សម្លាប់​ពួក​គេ​»​។​

​លោក​ Duterte​ បាន​ជាប់​ឆ្នោត​ឡើង​កាន់​អំណាច​កាលពី​ខែឧសភា​។​ លោក​បាន​សច្ចា​ថា​ នឹង​បញ្ចា​ប់​បញ្ហា​គ្រឿងញៀន​ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ ១០០​ លាន​នាក់​នេះ​។​ លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​។​ ចាប់តាំងពី​ពេល​នោះ​មក​ ជន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ ជិត​ ៣១០០​ នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​ ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ ៕​ប្រភព​៖CNA

Share

Image
Image
Image