en     km
en     km

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ សន្យា​បញ្ចប់​សមយុទ្ធ​យោធា​ជាមួយ​អា​មេ​រិ​ក​

Share

ប្រធានាធិបតី​ Rodrigo​ Duterte​ បាន​និយាយ​នៅ​ថ្ងៃព្រហស្បត្តិ៍នេះ​ថា​ លោក​នឹង​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ ជាមួយ​សហរដ្ឋអាមេរិក​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ការ​ថ្លែង​របស់​ លោក​ Duterte​ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ ខណៈ​លោក​ធ្វើ​ទស្សនកិច្ច​ ២​ថ្ងៃ​ទៅ​កាន់​ប្រទេស​ សាធារណរដ្ឋ​សង្គមនិយម​អាស៊ី​អា​គ្នេ​យ៌​មួយ​នេះ​។

​លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖«​ សូម​ជម្រាប​ប្រាប់​អស់លោក​ឥលូវ​នេះ​ថា​ វា​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ រវាង​កងទ័ព​ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ គឺ​មាន​តែ​ម្ដងនេះ​ប៉ុណ្ណោះ​»​។

​តាម​គំរោង​ កងទ័ពជើងទឹក​ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ ពី​ថ្ងៃ​ទី​៤​ ដល់ទី​១២​ តុលា​ ដែល​គេ​ហៅ​ថា​ សមយុទ្ធ​ប្រចាំឆ្នាំ​ ដោយ​មាន​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ចូលរួម​ មាន​ ជាង​៨​ពាន់​នាក់​។​

​ប្រធានាធិបតី​ Rodrigo​ Duterte​ បាន​ប៉ះ​ពាក្យ​សម្ដី​ជាមួយ​លោក​ អូ​បា​ម៉ា​ នៅ​ពេល​លោក​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ប្រទេស​ឡាវ​ កាលពី​ខែកញ្ញា​។​ នៅ​ក្នុង​ឱកាស​នោះ​ លោក​ Duterte​ បាន​ហៅ​លោក​ អូ​បា​ម៉ា​ ដោយ​ពាក្យ​អ​សីលធម៌​ គឺ​ ចាត់​ទុក​លោក​អូ​បា​ម៉ា​ ជា​កូន​របស់​ស្រីរកស៊ីផ្លូវភេទ​ម្នាក់​ ដែល​ករណី​នេះ​នាំ​អោយ​លោក​ អូ​បា​ម៉ា​ បិទ​ការ​សន្ទនា​គ្នា​ ជាមួយ​លោក​។​

​អ្វី​ដែល​នាំ​អោយ​លោក​ Duterte​ មាន​កំហឹង​ជាមួយ​អា​មេ​រិ​ក​នោះ​ ដោយសារ​តែ​ អា​មេ​រិ​ក​វាយប្រហារ​លោក​ ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​។​

​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​ លោក​ Duterte​ បាន​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ ជាង​៣​ពាន់​៧​រយ​នាក់​ហើយ​ ចាប់តាំងពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ នៃ​ប្រទេស​សាធារណរដ្ឋ​មួយ​នេះ​ កាលពី​ថ្ងៃ​ទី​១​ មិថុនា​ ២០១៦៕​ប្រភព​:CNA


Share

Image
Image
Image