en     km
en     km

អ្នកជំនាញ​៖​ ជន​ណា​ ឬ​ក្រុម​ណា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ខុស​នីតិវិធី​ គឺ​ខុសច្បាប់​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​

Share

ភ្នំពេញ៖ ​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បើសិន​កងទ័ព​ចុះ​ឈ្មោះ​ដោយ​ភ័ន្ត​ច្រឡំ​ គឺ​ស្មើនឹង​ខុស​នីតិវិធី​ ឬ​ខុសច្បាប់​ដែល​ប្រការ​នេះ​ ត្រូវ​តែ​លុបឈ្មោះ​កងទ័ព​ នោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ទើប​ការ​បោះ​ឆ្នោត​មាន​ភាព​ត្រឹមត្រូវ​ ។​

nec-01-01
​ប៉ុន្ដែ​ប្រការ​នេះ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​អះអាង​ថា​ ការ​ភ័ន្ត​ច្រឡំ​នីតិវិធី​ របស់​កងទ័ព​នៅ​ក្នុង​ខេត្ដព្រះវិហារ​ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ បោះ​ឆ្នោត​ទេ​ ។​ ចំណែក​គណបក្សប្រឆាំង​ទទូច​ឱ្យ​ បន្ដ​ស្វែងរក​ការ​ពិត​បន្ថែម​ទៀត​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ ឱ្យ​ វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ ថា​គ​.​ជ​.​ប​ បាន​រក​ឃើញ​ករណី​កងទ័ព​ នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​ដោយ​ខុស​នីតិវិធី​ប្រមាណ​ជា​ ៩០​នាក់​ ហើយ​អ្នក​ដែល​ជិះ​រថយន្ដ​អង្គភាព​ កងទ័ព​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិនមែន​ មាន​តែ​កងទ័ព​នោះ​ទេ​ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ សុំ​ជិះ​ទៅ​ជាមួយ​ផង​ដែរ​។​  លោក​ ហង្ស​ ពុទ្ធា​ បន្ថែម​ថា​ ការ​ដែល​កងទ័ព​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​ភ័ន្ត​ច្រឡំ​នីតិវិធី​នេះ​ គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើ​ការ​នៃ​ការ​ បោះ​ឆ្នោត​នោះ​ទេ​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​ការ​រក​ឃើញ​នេះ​វា​មិន​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​យោធា​នោះ​ទេ​ នោះ​គឺជា​ការ​ភ័ន្ដ​ច្រឡំ​។​ អ​ញ្ចឹ​ង​ គ​.​ជ​.​ប​ គ្រាន់តែ​មាន​គោល​ការ​ណែនាំ​ ព្រោះថា​យោធា​ ដែល​គាត់​ទៅ​ចុះ​ឈ្មោះ​នៅ​កន្លែង​ផ្សេង​ខុស​ពី​កន្លែង​គាត់​រស់នៅ​គឺ​គាត់​ចុះ​ឈ្មោះ​បាន​តែ​មួយ​កន្លែង​ គឺ​សំឡេង​គាត់​នៅ​តែ​មួយ​សម្លេង​ដដែល​»​។​

​ទាក់ទិន​ករណី​នេះ​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ NICFEC​ មាន​ប្រសាសន៍​ថា​ មិន​ថា​ក្រុម​ណា​ទេ​ ឲ្យ​តែ​ទៅ​ចុះ​ឈ្មោះ​ខុស​នីតិវិធី​ គឺ​មាន​ន័យ​ថា​ ខុសច្បាប់​ ទោះបីជា​ភ័ន្ត​ច្រឡំ​ក៏​ដោយ​ គឺ​ត្រូវ​តែ​លុបឈ្មោះ​បុគ្គល​នោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​វិញ​ ។​

​ទន្ទឹម​នឹង​ការ​អះអាង​របស់​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ដូចនេះ​ លោក​ សំ​ គ​ន្ធា​មី​ បញ្ជាក់​ថា​ បើ​មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់តែ​ច្រើន​ធ្វើ​ឡើង​ ដោយ​ខុស​នីតិវិធី​ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បញ្ជី​បោះ​ឆ្នោត​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ទៅ​ពិនិត្យ​ឡើង​វិញ​ សម្រាប់​ចំនួន​ទា​ហ៊ាន​ ឬ​ក៏​ប៉ូ​លី​ស​ក៏​ដោយ​ដែល​ចុះ​ឈ្មោះ​ខុស​នីតិវិធី​ យើង​ត្រូវ​កែតម្រូវ​ឡើង​វិញ​ ដើម្បី​ធ្វើ​ឲ្យ​ត្រូវ​នីតិវិធី​ឡើង​វិញ​ បាន​ន័យ​ថា​មិន​អាច​ចុះ​ឈ្មោះ​បាន​ទេ​ ត្រូវ​លុបឈ្មោះ​ឡើង​វិញ​»​។​

​តែ​ប្រការ​នេះ​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ​.​ជ​.​ប​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ថ្វីបើ​កងទ័ព​ចុះ​ឈ្មោះ​ ដោយ​ភ័ន្ត​ច្រឡំ​នីតិវិធី​ពិតមែនតែ​អ្នក​ទាំងនោះ​គឺ​មានឈ្មោះ​តែ​មួយ​កន្លែង​តែ​ប៉ុណ្ណោះ​។​

​ចំណែក​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​ស​ង្គោះ​ជាតិ​ បាន​សាទរ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​រក​ឃើញ​ករណី​កងទ័ព​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​មិន​មាន​ភាព​ប្រក្រតី​ដូចនេះ​ ។​ ប៉ុន្ដែ​លោក​បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​តែ​បន្ដ​ស្រាវជ្រាវ​បន្ដ​ទៀត​ ព្រោះ​មិនមែន​មាន​អ្នក​ចុះ​ឈ្មោះ​ដោយ​ខុស​នីតិវិធី​មាន​ត្រឹមតែ​ ៩០​ នាក់​នេះ​ទេ​ ។​ លោក​បន្ដ​ថា​ អ្នក​ដែល​មក​ចុះ​ឈ្មោះ​ទាំង​ ៩០​ នាក់​ដែល​ជា​ទា​ហ៊ាន​ នោះ​គឺ​មាន​អ្នកខ្លះ​ត្រូវ​បាន​បង្ខំ​ឲ្យ​មក​ចុះ​ឈ្មោះ​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​បន្ថែម​ទៀត​ថា​ បើសិន​មាន​អ្នក​ចុះ​ឈ្មោះ​ដោយ​ខុស​ ឬ​ភ័ន្ត​ច្រឡំ​នីតិវិធី​កាន់តែ​ច្រើន​ គឺ​មិន​អាច​ធ្វើ​ឲ្យ​បញ្ជី​បោះ​ឆ្នោត​ ដែល​ចេញ​មក​មាន​ភាព​សុ​ក្រឹត្យ​ ឬ​ក៏​ត្រឹមត្រូវ​នោះ​ទេ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ ខ្ញុំ​យល់​ឃើញ​ថា​ ខិតខំ​ស្រាវជ្រាវ​បន្ដ​ទៅ​ទៀត​ព្រោះ​មិនមែន​មាន​តែ​ ៩០​នាក់​ទេ​ គឺ​មាន​ច្រើន​ប្រហែល​ចូល​ពាន់​នាក់​ ដែល​មិន​មាន​ទីលំនៅ​ នៅ​ទី​ហ្នឹង​គាត់​មក​ចុះ​ឈ្មោះ​ ហើយ​មិនមែន​មក​ដោយ​ស្ម័គ្រចិត្ត​ទេ​ អ្នកខ្លះ​ក៏​ស្ម័គ្រចិត្ត​ដែរ​ អ្នកខ្លះ​ក៏​ត្រូវ​បង្ខំ​ ហើយ​បើ​មក​ដោយ​ការ​បង្ខំ​ គឺ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​»​។​

​សូម​ជម្រាប​ថា​ប្រទេស​កម្ពុជា​ នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់​ពីរ​ ក្នុង​ពេល​ខាង​មុខ​នេះ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នៅ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​ ៦​ នៅ​ឆ្នាំ​ ២០១៨​ ។​ ការ​បោះ​ឆ្នោត​លើក​នេះ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ជាតិ​ និង​ អន្ដរជាតិ​ រំពឹង​ថា​ នឹង​មាន​ភាព​សុ​ក្រឹត្យ​ ជាង​មុន​ព្រោះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លើក​នេះ​គឺ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ ៕

Share

Image
Image
Image