en     km
en     km

គណៈកម្មការ​បុណ្យ​៖​ ការ​ប្រមូល​រូបថត​លោក​ កែម​ ឡី​ លើស​ពី​ ១០០​សន្លឹក​

Share

ភ្នំពេញ៖ ​គណៈកម្មការ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ និង​ជា​ប្រធាន​អង្គការ​ បណ្ដាញ​យុវជន​កម្ពុជា​ លោក​ ទឹម​ ម៉ា​ឡៃ​ បានឱ្យ​ដឹង​ ថា​ យុទ្ធនាការ​ប្រមូល​រូបថត​ លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ ចាប់ផ្ដើម​ពី​ដើមខែ​កញ្ញា​ រហូត​ថ្ងៃ​២៩​ខែកញ្ញា​នេះ​បាន​គ្រប់​ចំនួន​ហើយ​។​

ប្រភពរូបភាពពី៖ Facebook SBN
ប្រភពរូបភាពពី៖ Facebook SBN

​យុទ្ធនាការ​ប្រមូល​រូប​ប​ថត​ ១០០​សន្លឹក​នេះ​គឺ​ដើម្បី​ រម្លឹក​ដល់​ការ​ចង​ចាំ​ពី​វីរៈភាព​របស់​លោក​ កែម​ ឡី​ ដែល​ធ្លាប់​បាន​ធ្វើ​ការងារ​ជួយ​ដល់​សង្គម​ កាលពី​លោក​នៅ​មានជីវិត​។​ រូបថត​ទាំងនោះ​នឹង​ត្រូវ​ដាក់​តាំងនៅ​ក្នុង​ថ្ងៃ​បុណ្យ​ ១០០​ ថ្ងៃ​ជូន​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​នឹង​ធ្វើ​ឡើង​ពេល​ខាង​មុខ​នេះ​។​

​រយៈពេល​ ៨១​ថ្ងៃ​ហើយ​ដែល​ខ្មាន់កាំភ្លើង​ បាន​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​។​

​គណៈកម្មការ​រៀបចំ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ បាន​ប្រកាស​បើក​យុទ្ធនាការ​មួយ​ដើម្បី​ប្រមូល​រូ​ច​ថត​ របស់​គឺ​លោក​បណ្ឌិត​ កែម​ ឡី​ ដើម្បី​រម្លឹក​ដល់​អនុស្សាវរីយ៍​ពី​សកម្មភាព​របស់​លោក​កាល​នៅ​រស់​។​

​សមាជិក​មួយ​រូប​ ក្នុង​ចំណោម​គណៈកម្មការ​ បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ និង​ ជា​ប្រធាន​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​ លោក​ ទឹម​ ម៉ា​ឡៃ​ មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​នេះ​បាន​ចប់​សព្វគ្រប់​ ដូច​ការ​រំពឹង​ទុក​ហើយ​គឺ​ចំនួន​១០០​សន្លឹក​។​

​តែ​ទោះជា​យ៉ាងណា​ គណៈកម្មការ​ នៅ​តែ​បន្ត​ប្រមូល​រូបថត​បន្ត​ទៀត​ រហូត​ដល់​ថ្ងៃ​៣០​ខែកញ្ញា​ ដែល​រូ​ថត​ទាំងនោះ​ នឹង​ត្រូវ​ផ្តិត​ជា​៣​ទំហំ​ផ្សេង​គ្នា​ អាស្រ័យ​លើ​គុណភាព​រូបថត​ ដើម្បី​ដាក់​តាំង​ក្នុង​ពិធីបុណ្យ​ ១០០​ថ្ងៃ​របស់​លោក​។​

​លោក​ ទឹម​ ម៉ា​ឡៃ​ បន្ត​ថា​ ការ​ការ​ដាក់​តាំង​រូបថត​ សកម្មភាព​ពេល​លោក​មានជីវិត​ ក្នុង​ពេល​បុណ្យសព​លោក​ ក៏​នឹង​ ដាក់​តាំង​រូបសំណាក់​លោក​ កែម​ ឡី​ ដែរ​។​

​គណៈកម្មការ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ ឱ្យ​ដឹង​ថា​ពិធីបុណ្យ​១០០​ថ្ងៃ​នឹង​ធ្វើ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ តែ​លោក​ថា​ មិន​ទាន់​កំណត់​ទីតាំង​ធ្វើ​នៅ​ វត្ត​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ព្រោះ​នៅ​រង់ចាំ​ការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​។​

​បុណ្យ​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៤​ ដល់​ថ្ងៃ​ទី​១៦​ខែតុលា​៕

Share

Image
Image
Image