en     km
en     km

​គ​.​ជ​.​ប​ ដាក់​ឱ្យ​ប្រើប្រាស់​ក្រមសីលធម៌​ ដល់​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ ដើម្បី​ជៀសវាង​អំពើ​ហឹ​ង្សា​

Share

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​សម្រេច​ចេញ​សេចក្តី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​ចំនួន​៥​ប្រការ​ ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៨​ កញ្ញា​ ដល់​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​បោះ​ឆ្នោត​។​

NEC-ERA-CAMBODIA​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ដែល​បាន​ប្រកាស​កាលពី​ពុធ​ទី​ ២៨​ កញ្ញា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ មន្ត្រី​បោះ​ឆ្នោត​ យោធិន​ នគរបាល​ និង​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត​ គណបក្ស​នយោបាយ​ បេក្ខជន​ និង​ភ្នាក់ងារ​គណបក្ស​ នយោបាយ​ និង​ អ្នក​សង្កេតការណ៍​ ត្រូវ​អនុវត្ត​ក្រមសីលធម៌​ ដែល​ គ​.​ជ​.​ប​ បាន​ ប្រកាស​នេះ​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ គ​.​ជ​.​ប​ ក្រមសីលធម៌​ទាំង​៥​ នេះ​ គ​.​ជ​.​ប​ បាន​ផ្តល់​ជូន​ទៅ​ភាគី​ពាក់ព័ន្ធ​រួម​មាន​ ក្រសួងមហាផ្ទៃ​ រដ្ឋសភា​ ព្រឹទ្ធសភា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ ក្រសួងការពារជាតិ​ សហភាព​អ៊ឺ​រ៉ុ​ប​ ស្ថានទូត​ជប៉ុន​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ្វ៊ុ​ន​ ស៊ិ​ន​ប៉ិច​ អង្គការ​ខម​ហ្វ្រែ​ល​ និង​អង្គការ​សហគមន៍​គ្រួសារ​អភិវឌ្ឍ​កសិកម្ម​ ដើម្បី​ផ្តល់​អនុសាសន៍​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ប្រសា​ស​ថា​សីលធម៌​ ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ គឺជា​សារ​មួយ​សម្រាប់​ដាស់តឿន​ឱ្យ​មានការ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ ។​

​លោក​បន្ត​ថា​ ប្រសិនបើ​មានការ​ក្រើន​ រម្លឹក​ហើយ​ បុគ្គល​ណា​ម្នាក់​ មាន​ចេតនា​ប្រព្រឹត្ត​ល្មើស​ផ្ទុយ​ពី​ក្រមសីលធម៌​គឺ​ ត្រូវ​ចាត់​វិធាន​ទៅ​តាម​ច្បាប់​ ដែល​បាន​ចែង​ក្នុង​ច្បាប់បោះឆ្នោត​។ «​អ​ញ្ចឹ​ង​ គ​.​ជ​.​ប​ គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​យក​ច្បាប់​ មក​ពិនិត្យ​លើ​ទោសទណ្ឌ​ទេ​ បើសិនជា​ប្រព្រឹត្ត​ដោយ​អ​ចេតនា​»​។​

​បើ​តាម​ គ​.​ជ​.​ប​ ក្រមសីលធម៌​នេះ​ ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង​ស្រប​ទៅ​តាម​ច្បាប់បោះឆ្នោត​ បទបញ្ជា​ និង​នីតិវិធី​របស់​ គ​.​ជ​.​ប​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​។​

​គ​.​ជ​.​ប​ ថា​ ការ​អនុវត្ត​បាន​ល្អ​នូវ​ក្រមសីលធម៌​នេះ​នឹង​ ជួយ​កាត់​បន្ថយ​បាន​នូវ​អំពើ​ហឹ​ង្សា​ ជម្លោះ​ ការ​រើសអើង​ ការ​បែងចែក​រវាង​អ្នកមាន​និន្នាការ​នយោបាយ​ ផ្សេងៗ​គ្នា​ ក្នុង​សង្គម​៕

Share

Image
Image
Image