en     km
en     km

២៧​នាក់​បាត់​ខ្លួន​ និង​ផ្ទះ​រាប់​សិប​ខ្នង​ត្រូវ​លិចលង់​ដោយ​ គ្រោះ​ទឹកជំនន់​ នៅ​ចិន​

Share

ក្រុង​ប៉េ​កាំ​ងៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា​ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​បណ្តាល​ឱ្យ​ រអិល​បាក់​ដី​ហូរ​ចូល​មក​ក្នុងភូមិ​ Sucun​ នៅ​ភាគ​ខាងកើត​ខេត្ត​ Zhejiang​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ពុធ​ ២៨​កញ្ញា​។​

រូបភាពពី AFP
រូបភាពពី AFP

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ រាយការណ៍​ថា​ជំនន់​ទឹកភ្លៀង​នេះ​ បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​រាប់​សិប​ខ្នង​ ចំណែក​មនុស្ស​ ២៧​នាក់​នៅ​បាត់​ខ្លួន​។​

​កាលពី​ខែ​មុន​ កាសែត​ប្រជាជន​ចិន​បាន​រាយការណ៍​ថា​ តំបន់​ Suichang​ ក្នុង​នោះ​មាន​ភូមិ​ Sucun​ ផង​ដែរ​ គឺជា​កន្លែង​ងាយ​រង​គ្រោះ​ពី​ការ​បាក់​ដី​ និង​ ទឹកជំនន់​ទឹកភ្លៀង​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្នុងស្រុក​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ចិន​ មិន​ផ្តល់​មូលនិធិ​គ្រប់គ្រាន់​ អំពី​ការ​ ការពារ​លើ​ទឹកជំនន់​ និង​មិន​ មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ទប់​ស្តា​ត់​ បញ្ហា​ផ្សេង​ទៀត​ ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​៕​ ប្រភព​៖CNA


Share

ព័ត៌មានទាក់ទង

Image