en     km
en     km

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រង​ឥទ្ធិពល​ នៃ​បំផ្ទុះ​ភ្នំភ្លើង​

Share

​អាជ្ញាធរ​ប្រ​ទេ​ឥណ្ឌូ​នេ​ស៊ី​ បាន​ប្រកាស​ថា​ សមត្ថកិច្ច​បាន​ជន្លៀស​អ្នក​ទេសចរណ៍​ ១១០០​នាក់​ ចេញពី​ការ​វាយប្រហារ​ ដោយ​បំផ្ទុះ​ភ្នំភ្លើង​ដ៏​ខ្លាំង​មួយ​។​

រូបភាពពី BBC
រូបភាពពី BBC

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ភ្នំ​ដែល​បង្អោ​ល​កំអែល​ភ្នំភ្លើង​ ផ្សែង​ភ្នំភ្លើង​ គឺ​ ភ្នំ​ បា​រ៉ូ​ចារី​ (Barujari)​ នៅ​លើ​កោះ​ឡាំ​បុក​។​ បាតុភូត​នេះ​បាន​ផ្ទុះ​ឡើង​តាំងពី​ថ្ងៃ​អង្គា​ ដោយ​បាញ់​កំអែល​ផេះ​ ២​រយ​ម៉ែត្រ​ ឡើង​ទៅ​លើ​។​

​ពួក​មន្ដ្រី​និយាយ​ថា​ សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​អ្នក​ទេសចរណ៍​ ជា​ច្រើន​នាក់​ទៀត​ ដែល​សង្ស័យ​ថា​បាត់​ខ្លួន​ នៅ​តំបន់​ភ្នំភ្លើង​ដែល​កំពុង​តែ​វាយប្រហារ​នេះ​។​

​តាម​ប្រភព​ដដែល​ អ្នក​ទេសចរណ៍​បរទេស​ ដែល​បាន​ទៅ​ដល់​តំបន់​នោះ​ មាន​៤​រយ​នាក់​ ហើយ​ជាមួយ​គ្នា​នោះ​ មាន​អ្នក​ទេសចរណ៍​ក្នុងស្រុក​ជា​ច្រើន​ពាន់​នាក់​ទៀត​ផង​។​
​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ មាន​ភ្នំ​រាប់​ពាន់​ ប៉ុន្ដែ​ភ្នំ​ដែល​តែងតែ​បង្អោ​ល​ភ្នំភ្លើង​ មាន​១៣០​ ភ្នំ​៕​ប្រភពៈ​BBC

Share

ព័ត៌មានទាក់ទង

Image