en     km
en     km

ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវភេទ​ពី​ដៃគូ​ជិត​ស្និទ្ធ​មាន​កំរិត​ធ្ងន់ធ្ងរ​គឺ​ ៧៦%🔊

Share

ភ្នំពេញ៖ ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ស្តី​ពី​សុខភាព​ និង​ បទ​ពិសោធ​ក្នុង​ជីវិត​របស់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ ឆ្នាំ​ ២០១៥​ បាន​បង្ហាញ​ថា​ ស្ត្រី​រង​គ្រោះ​ដោយ​អំពើរ​ហិង្សា​ផ្លូវភេទ​ពី​ដៃគូ​ជិត​ស្និទ្ធ​មាន​ ៧៦%​ គឺ​មាន​កំរិត​ធ្ងន់ធ្ងរ​។​ ករណី​នេះ​អ្នកជំនាញ​ថា​ ស្ត្រី​ដែល​រង​គ្រោះ​ត្រូវ​តែ​រក​សេវា​ព្យាបាល​ ឬ​ ប្រឹក្សា​យោបល់​។​ ​ការ​លើក​ឡើង​នេះ​នៅ​ក្នុង​កម្មវិធី​ការ​ផ្តល់​សេវា​ប្រឹក្សា​ និង​ការ​ព្យាបាល​គ្រប់​ជ្រុងជ្រោយ​ព្រមទាំង​ការ​គាំទ្រ​សេវា​សំខាន់ៗ​ផ្សេង​ទៀត​ សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវភេទ​ និង​យេ​ន​ឌ័​រ​ នៅ​ថ្ងៃ​ទី​ ២៨​ កញ្ញា​ ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។​

 

កម្មវិធីការផ្តល់សេវាប្រឹក្សា និងការព្យាបាលគ្រប់ជ្រុងជ្រោយព្រមទាំងការគាំទ្រសេវាសំខាន់ៗផ្សេងទៀត សម្រាប់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ។រូបភាពពីWMC
កម្មវិធីការផ្តល់សេវាប្រឹក្សា និងការព្យាបាលគ្រប់ជ្រុងជ្រោយព្រមទាំងការគាំទ្រសេវាសំខាន់ៗផ្សេងទៀត សម្រាប់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ។រូបភាពពីWMC

​ថ្លែង​ក្នុង​កម្មវិធី​នេះ​ លោកស្រី​ ឡេ​ង​ មុនី​ភាព​ ប្រ​ធា​នាយកដ្ឋាន​ស្ត្រី​ និង​ សុខភាព​នៃ​ក្រសួង​កិច្ចការ​នារី​ មាន​ប្រសាសន៍​ថា​ របាយការណ៍​និយាយ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ស្តី​ពី​សុខភាព​ និង​បទ​ពិសោធ​ក្នុង​ជីវិត​របស់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​ របស់​ក្រសួង​កិច្ចការ​នារី​ក្នុង​ឆ្នាំ​ ២០១៥​ បាន​បញ្ហា​ថា​ ភាគច្រើន​លើស​លុបនៃ​អំពើ​ហិង្សា​ស្ត្រី​ទទួល​រង​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​បុរស​ ជា​ដៃគូ​ជិត​ស្និទ្ធ​របស់​ស្ត្រី​។​ អំពើ​ហិង្សា​នេះ​កើត​ឡើងជា​ញឹកញាប់​ និង​មាន​សភាព​ធ្ងន់ធ្ងរ​។​

លោកស្រី​បន្ត​ថា​ ក្នុង​នោះ​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវភេទ​ពី​ដៃគូ​ជិត​ស្និទ្ធ​មាន​ចំនួន​ ៧៦%​ មាន​កំរិត​ធ្ងន់​។​ លោកស្រី​ ឡេ​ង​ មុនី​ភាព​ ៖​ «​អំពើរ​ហិង្សា​ពេញ​មួយ​ជីវិត​បើ​គិត​កំរិត​ធ្ងន់​មាន​រហូត​ទៅ​ដល់​ ៧៦%​ ច្រើន​មែនទែន​ តែបើ​និយាយ​ ១២​ខែ​ ក្នុង​នោះ​មាន​រហូត​ដល់​ ៨០%​ ហើយ​ ២០%​ ផ្សេង​ទៀត​ស្ថិត​ក្នុង​កំរិត​មធ្យម​ទៀត​ ។​ អំពើ​ហិង្សា​ពេល​នេះ​កើតឡើង​ភាគច្រើន​សុទ្ធតែ​ធ្ងន់​»​។​

​អ្នកជំនាញ​គឺ​លោកស្រី​ សេក​ ស៊ី​សុខុម​ ប្រធាន​កម្មវិធី​សុខភាព​យុវវ័យ​ប្រចាំ​អង្គការ​រ៉ា​ក់​មាន​ប្រសាសន៍​ថា​ ស្រី​ខ្មែរ​ភាគច្រើន​មានការ​ខ្មាស់​អៀន​ មិន​ហ៊ាន​ប្រាប់​អ្នក​ដទៃ​ ទាំង​ស្រី្ត​មាន​សា្វ​មី​ និង​ ស្ត្រី​ដែល​រង​ការ​បង្ខិតបង្ខំ​។​

អ្នកស្រី​បាន​ពន្យល់​ពី​ហិង្សា​ផ្លូវភេទ​ថា​ ទោះបីជា​ប្តី​ប្រពន្ធ​ក៏​ដោយ​ ឲ្យ​តែ​ការ​រួមដំណេក​មិន​ស្ម័គ្រចិត្ត​ គឺជា​អំពើ​ហិង្សា​។​ អ្នកស្រី​ថា​ ប្រការ​ដែល​ស្ត្រី​មិន​ព្រមរ​ត់ទៅ​រក​សេវា​ពិគ្រោះ​ គឺ​អាច​ប្រឈម​បញ្ហា​ជា​ច្រើន​ដូច​ជា​ សុខភាព​ ឬ​ ប្រឈម​ និង​ជំងឺ​ផ្សេងៗ​ ហើយ​វា​អាច​ធ្វើ​ប៉ះពាល់​ដល់​អាយុជីវិត​ផង​ដែរ​។​ លោកស្រី​ សេក​ ស៊ី​សុខុម​ ៖«​យើង​អាច​ជួយ​ពួក​គាត់​ ឲ្យ​គាត់​វិល​មក​ភាព​ធម្មតា​វិញ​ គឺ​នៅ​ពេល​នេះ​ពួក​គាត់​ត្រូវ​តែ​រួសរាន់​មក​រក​សេវា​ព្យាបាល​ពិគ្រោះ​យោបល់​ ទាំង​ផ្លូវចិត្ត​ និង​ផ្លូវ​កាយ​ ដើម្បី​ផ្តល់​ឲ្យ​ពួក​គាត់​មាន​សុខមាលភាព​មក​វិញ​»។​

​ក្នុង​កម្មវិធី​ការ​ផ្តល់​សេវា​ប្រឹក្សា​ និង​ ការ​ព្យាបាល​គ្រប់​ជ្រុងជ្រោយ​ព្រមទាំង​ការ​គាំទ្រ​សេវា​សំខាន់ៗ​ផ្សេង​ទៀត​ សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើរ​ហិង្សារ​ផ្លូវភេទ​ និង​យេ​ន​ឌ័​រ​ មាន​អ្នកចូលរួម​កម​ពី​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ ៣០​ នាក់​៕

Share

Image
Image
Image