en     km
en     km

​អ្នកវិភាគ​៖​ លោក​ កឹ​ម​ សុខា​ ដែល​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ការ​ប្រកាន់​ជំហរ​មួយ​ត្រឹមត្រូវ​

Share

ភ្នំពេញ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ បានឱ្យ​ដឹង​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ ដែល​កំពុង​សំងំ​ នៅ​ទីស្នាក់ការ​គណបក្ស​ អស់​រយៈពេល​៤​ខែ​ នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យទាន់​ពេល​ ក្នុង​រយៈពេល​បី​ខែ​ ដែល​ គ​.​ជ​.​ប​ បាន​កំណត់​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​  ថ្លែង​ដូចនេះ​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ អចិ​ន្ត្រៃ​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​។​ អ្នកវិភាគ​ថា​ ជំហរ​របស់​លោក​កឹ​ម​សុខា​គឺ​ត្រឹមត្រូវ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ ជូន​សេចក្តីរាយការណ៍​៖​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ពន្យល់​ថា​ តាម​ច្បាប់​លោក​ កឹ​ម​ សុខា​ នៅ​តែ​អាច​មាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ លោក​ ជឿ​ថា​ នៅ​ពេល​លោក​ កឹ​ម​ សុខា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​មិន​មានការ​ចាប់ខ្លួន​នោះ​ទេ​ ព្រោះ​តាម​នីតិវិធី​នៃ​តុលាការ​ ករណី​លោក​ កឹ​ម​ សុខា​សាលក្រម​ មិន​ទាន់​ប្រកាស​ជា​ស្ថាពរ​នោះ​ទេ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​៖«​យោង​ទៅ​លើ​ផ្លូវច្បាប់​ គឺ​គាត់​មាន​សិទ្ធិ​ពេញលេញ​ ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​គ្មាន​ករណី​ណាមួយ​ ដែល​អាច​ប្រកែក​មិន​ឱ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​បាន​ទេ​។​ ..​តាម​នីតិវិធី​នៃ​តុលាការ​ បាន​ចែង​ថា​សាលក្រម​មិន​ទាន់​ជា​ស្ថាពរ​នៅឡើយ​ទេ​ យើង​មាន​សិទ្ធិ​ទៅ​សាលាឧទ្ធរណ៍​ ទៅ​តុលាការ​កំពូល​ ដូច្នេះ​នៅ​ពេល​សាលា​ក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​ គ្មាន​សិទ្ធិ​អំណាច​ណាមួយ​ដែល​អាច​ឃាត់ខ្លួន​ឬ​ ចាប់ខ្លួន​បាន​ទេ​»​។​

​បែប​នេះ​ក្តី​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ មិន​បាន​បញ្ជាក់​ ពេលវេលា​ជាក់លាក់​ដែល​លោក​ កឹ​ម​ សុខា​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅឡើយ​ទេ​។​

​ការ​ប្រកាស​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក​ កឹ​ម​ សុខា​ ក្រោយ​ពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​ មាន​ភាព​ធូ​ស្រាយ​ឡើង​វិញ​ ខណៈ​គេ​មើលឃើញ​ថា​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​ដូច​គ្នា​  ហើយ​គណបក្សប្រឆាំង​ ក៏​បាន​ចូល​ប្រជុំ​សភា​វិញ​ ចំណែក​លោកនាយក​រដ្ឋ​ម​ន្ត្រៅ​ ហ៊ុន​ សែន​ បាន​ប្រកាស​បទ​ឈប់​បាញ់​គ្នា​។​

​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ លោក​ បណ្ឌិត​ មាស​ នី​ យល់​ថា​ ការ​លោក​ កឹ​ម​ សុខា​មាន​គំរោង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ការ​ស្ទង់​មើល​ប្រតិកម្ម​របស់​គណបក្សកាន់អំណាច​ ដើម្បី​ប្រាកដ​ថា​ លោក​កឹ​ម​ សុខា​ចេញ​ទៅ​ចុះ​ឈ្មោះ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។​

​លោក​ បណ្ឌិត​ មាស​ នី​ ៖«​ស្ទង់​មើល​ប្រតិកម្ម​អំពី​គណបក្សកាន់អំណាច​ទេ​ ប្រសិនជា​លោក​បង្ហើរពាក្យ​ហ្នឹង​ទៅ​ហើយ​ បើ​មិន​មាន​ប្រតិកម្ម​អី​ធំដុំ​ ឬ​មាន​ប្រតិកម្ម​ជា​វិជ្ជមាន​ណាមួយ​ ពី​គណបក្ស​អំណាច​មក​វិញ​ ក្នុង​ពេល​នោះ​ខ្ញុំ​គិត​ថា​ លោក​ កឹ​ម​ សុខា​ នឹង​ចេញ​ទៅ​ចុះ​ឈ្មោះ​ ដោយ​មិន​មានការ​ភ័យ​ខ្លាច​ ទៅ​នឹង​ការ​ចាប់ខ្លួន​។​ អ​ញ្ចឹ​ង​យើង​ចាំ​មើល​ពីរ​ បី​ថ្ងៃ​ទៀត​សិន​ ថា​តើ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្នឹង​ មាន​ប្រតិកម្ម​យ៉ាង​មិច​ទៅ​លើ​រឿង​ហ្នឹង​ ហើយ​រឿង​ថា​ចេញ​ទៅ​ចុះ​ឈ្មោះ​របស់​លោក​ កឹ​ម​ សុខា​ គឺ​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​ ក្នុង​រយៈពេល​មួយ​ថ្ងៃ​ ពីរ​ ទៀត​ បន្ទាប់​ពី​លោក​ថ្លែង​»​។​

​យ៉ាងណាមិញ​ លោក​មើលឃើញ​ថា​ គណបក្ស​ទាំង​ពីរ​ ហាក់ដូចជា​យល់​ស្ថានការណ៍​រៀងៗ​ខ្លួន​ថា​ ខ្លួនឯង​មិន​មាន​ច្រកចេញ​ច្រើន​ក្នុង​ការ​ជ្រើសរើស​ដូច​មុន​។​

​លោក​បន្ត​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ចង់​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ គឺ​ចាប់តាំងពី​ យូរណាស់​មក​ហើយ​ ប៉ុន្តែ​ដោយសារ​តែ​រដ្ឋាភិបាល​ មិន​ទាន់​ទុកចិត្ត​បាន​ នៅ​ពេល​ដែល​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ចំណេញ​ ឬ​ខាត​ ហើយ​មាន​បញ្ហា​សង្គម​អ្វី​កើតឡើង​។​

​ចំណែក​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ យល់​ថា​ ស្ថានការណ៍​នយោបាយ​នៅ​ខណៈ​នេះ​ គណបក្ស​ទាំង​ពីរ​ អាច​នឹង​ធ្វើការ​ចរចា​គ្នា​ ដើម្បី​សម្របសម្រួល​បញ្ហា​។​ លោក​ជឿ​ថា​ នឹង​មិន​មាន​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ នោះ​ទេ​។​

​កាលពី​ព្រឹក​មិ​ញ​នេះ​ ករណី​របស់​លោក​ កឹ​ម​ សុខា​ មិន​ត្រូវ​បាន​គណៈ​ក​ម្មា​ការ​អចិ​ន្ត្រៃ​នៃ​រដ្ឋសភា​ លើកយក​មក​ពិភាក្សា​នោះ​ទេ​ ដោយ​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ បញ្ជាក់​ថា​ រដ្ឋសភា​មិន​ជ្រៀត​ជ្រែកចូល​កិច្ច​របស់​តុលាការ​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​៖«​នៅ​ទី​នេះ​អត់​មានរឿង​ហ្នឹង​ទេ​ គឺថា​យើង​និយាយ​ពី​កិច្ចការ​របស់​សភា​ រឿង​តុលាការ​អត់​មាន​ពាក់ព័ន្ធ​ លុះត្រាតែ​មាន​សំបុត្រ​បញ្ជូន​មក​..»​។​

​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​  រយៈពេល​៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​៥៣៨​ ករណី​បទ​បដិសេធ​ ការ​ ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​ លួចលាក់​ជាមួយ​ លោក​ ៕

Share

ព័ត៌មានទាក់ទង

Image