en     km
en     km

ប្រទេស​ចិន​ ៖​ មនុស្ស​ ១២​ នាក់​ស្លាប់​ និង​ ៨​ នាក់​កំពុង​ជាប់​គាំ​ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​ធ្យូងថ្ម​

Share

​ក្រុង​ប៉េ​កាំ​ង​ ៖​ តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ចិន​បាន​រាយការណ៍​មក​ថា​ យ៉ាងតិច​ណាស់​មាន​មនុស្ស​  ១២​ នាក់​បាន​ស្លាប់​ និង​ ៨​ នាក់​ទៀត​នៅ​ជាប់​គាំង​ បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន​ កាលពី​ថ្ងៃ​អង្គារ​ ២៧​ កញ្ញា​ម្សិលមិញ​។​

រូបភាពអណ្តូងរ៉ែនៅភាគពាយ័ព្យតំបន់ស្វយ័ត Ningxia Hui ដែលបានផ្ទុះកាលពីថ្ងៃទី២៧កញ្ញា។រូបភាពពីAFP
រូបភាពអណ្តូងរ៉ែនៅភាគពាយ័ព្យតំបន់ស្វយ័ត Ningxia Hui ដែលបានផ្ទុះកាលពីថ្ងៃទី២៧កញ្ញា។រូបភាពពីAFP

​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​ធ្យូងថ្ម​នេះ​ គឺ​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឧស្ម័ន​ដែល​បាន​ជ្រាប​ចេញ​តាម​អណ្តូង​ធ្យូងថ្ម​នោះ​។​ ហេតុការណ៍​នេះ​ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​ភាគ​ពាយ័ព្យ​តំបន់​ស្វយ័ត​ Ningxia​ Hui​។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ បាន​រាយការណ៍​មក​ថា​ អណ្តូងរ៉ែ​នេះ​ត្រូវ​បាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​រ៉ែ​ធ្យូងថ្ម​មួយ​ នៅ​តំបន់​ លី​ន​លី​(Linli)​ នៃ​ក្រុង​ស្ស៊ី​ចួ​យ​សាន​(Shizuishan)​។​

​បើ​តាម​រាយការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹង​ថា​ គេ​បាន​កកាយ​យក​សាកសព​កម្មករ​បាន​ចំនួន​១២​ នាក់​ពី​អណ្តូងរ៉ែ​ធ្យូងថ្ម​នេះ​ ដោយឡែក​នៅ​មានកម្ម​ករ​ដែល​នៅ​រស់រាន​មានជីវិត​ចំនួន​ ៨​ នាក់​ទៀត​នៅ​តែ​ជាប់​គាំង​ក្នុង​អណ្តូង​នោះ​។​ ខណៈ​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ ២០០​ នាក់​កំពុង​ប្រតិបត្តិការ​សង្គ្រោះ​មនុស្ស​ដែល​ជាប់​ក្នុង​អណ្តូង​នោះ​។​

​ប្រទេស​ចិន​ គឺជា​ប្រទេស​ដែល​ផលិត​ធ្យូងថ្ម​ធំ​ជាងគេ​របស់​ពិភពលោក​។​ ការ​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ពី​ការ​រុករក​រ៉ែ​ បាន​ក្លាយជា​រឿង​សាមញ្ញ​ទៅ​ហើយ​ក្នុង​ប្រទេស​ចិន​។​

កាលពី​ខែ​មិ​នា​ មាន​មនុស្ស​ ១៩​ នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ផ្ទុះ​អណ្តូងរ៉ែ​ធ្យូងថ្ម​ នៅ​ភាគ​ខាងជើង​ខេត្ត​ Shanxi​ ។​

ក្រុម​មន្ត្រី​អាជ្ញា​រដ្ឋ​ចិន​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ពី​ការ​ផ្ទុះ​អណ្តូងរ៉ែ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ​ ពោល​គឺ​តិច​ជាង​ ១​ ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​ ប៉ុន្តែ​ក្រុម​អង្គការសិទ្ធិមនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា​ ការ​ធ្វើ​សេចក្តីរាយការណ៍​តួលេខ​ជាក់ស្តែង​នៃ​ការ​ស្លាប់​ គឺ​ត្រូវ​បាន​លាក់លៀម​។​

យ៉ាងណា​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា​ នឹង​កាត់​បន្ថយ​ការងារ​ប្រមាណ​ពីរ​លាន​នាក់​នៅ​ក្នុង​ឧស្សាហកម្ម​ធ្យូងថ្ម​ និង​ដែកថែប​របស់​ខ្លួន​ ដែល​កំពុង​រង​ការ​រិះគន់​ថា​ បាន​ធ្វើការ​ហួស​ពី​សមត្ថភាព​យ៉ាងច្រើន​៕
​ប្រភព​៖CNA

Share

Image
Image
Image