ម្ចាស់ ពានរង្វាន់នូបែល សន្ដិភាពពិភពលោក នាយករដ្ឋមន្ដ្រីលោក Shimon Peres នៃប្រទេសអ៊ីស្រាអ៊ែល ទទួលមរណភាព ក្នុងវ័យ៩៣ឆ្នាំ ដោយជំងឺ ដាច់សរសៃឈាម បន្ទាប់ពីព្យាបាលរយៈពេល២សប្ដាហ៍។
តាមសេចក្ដីរាយការណ៍ព័ត៌មានរបស់ BBC លោក Shimon Peres ទទួលមរណភាព កាលពីថ្ងៃអង្គារ៍ ។
លោក Shimon Peres កើតនៅឆ្នាំ១៩៤៨ លោកបានដឹកនាំប្រទេសអ៊ីស្រាអែលក្នុងឋានៈ ជានាយករដ្ឋមន្ដ្រីរយៈពេល២អាណត្តិមុនលោកជាប្រធានាធិបតី។
លោកបានទទួលពានរង្វាន់នូបែលសន្ដិភាព ពិភពលោក នៅឆ្នាំ១៩៩៤ ដោយសារតែលោកបានបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្ដិភាព ជាមួយដែនដី ប៉ាឡេស្ទីន។
លោក Shimon Peres ចាត់ទុកប៉ាឡេស្ទីន ជារដ្ឋជិតខាងមួយ និងជារដ្ឋមិត្តភាព របស់អ៊ីស្រាអែល៕ ប្រភពៈ BBC